ស្ទើរតែមិនគួរអោយជឿ ៖ រយៈពេល ៣ ឆ្នាំពេញ បន្ទាប់ពីស៊ូទ្រាំឈឺទាំងថ្ងៃទាំងយប់ ក្នុងការពាក់អៀម រឹបចង្កេះ អោយកាន់តែតូចតាមតែអាចធ្វើទៅបាន ជាលទ្ធផល ចង្កេះនាង Michele Koebke បានរួញ តូចពី ៦៤ ស.ម មកនៅត្រឹមតែ ៤០ ស.ម តែប៉ុណ្ណោះ យោងតាមការអះអាងពីសាម៉ីខ្លួនផ្ទាល់អោយ ដឹងថា សូម្បីតែពេលគេង យប់ឡើង នាងក៏ពាក់អាវអៀមរឹបចង្កេះអោយតូចដូចគ្នាដែរ ។

ស្ថិតនៅក្នុងវ័យទើបតែ ២៤ ឆ្នាំ បេក្ខនារីរូបនេះ មានវត្តមានមកពីទីក្រុង Berlin ប្រទេស អាល្លឺម៉ង់មាន គោលបំណងជាចម្បង ក្នុងការសម្រេចអោយបាន នូវរង្វង់ចង្កេះតូចតាមតែអាចធ្វើទៅបានដូចទៅនឹង និមិត្តរូបរបស់នាង គឺនាង Cathie Jung ខណៈបច្ចុប្បន្នភាព ទទួលបានកំណត់ត្រាពិភពលោកក្នុងការ ដែលមានរង្វង់ចង្កេះតូចបំផុត ត្រឹមតែ ៣៨ ស.ម ។

នាង Michele មានជំនឿជាក់អោយដឹងថា ភាពសមសួននៃរាងកាយរបស់នាង ពិត ជាអាចធ្វើអោយ នាងមានរង្វង់ចង្កេះតូច នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក៏ប៉ុន្តែអ្វីដែលនាងត្រូវលះបង់ និងជួបបញ្ហា ប្រឈមនោះគឺ សុខភាពរបស់នាង ៕

<object width="492" height="422" data="http://www.youtube.com/v/-7WaSFpKEnM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-7WaSFpKEnM&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ យូធូប