ត្បូងឃ្មុំ៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភ ម្តាយក្មេកអាយុ ៧៨ឆ្នាំ បានសម្រេចជាច្រើនដង បន្ទាប់ពីប្រពន្ធ របស់ខ្លួនស្លាប់ចោលអស់ ជាច្រើនខែ។

លោក សួស ស៊ាងលី អធិការនគរបាល ស្រុកត្បូងឃ្មុំ បានឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥នេះថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ លី សុភាព អាយុ ៤៣ឆ្នាំ រស់នៅភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការឃាត់ខ្លួន បានធ្វើឡើងតាមពាក្យ បណ្តឹងស្រ្តីម្នាក់ ឈ្មោះ ឌុល អី អាយុ ៤៣ឆ្នាំ នៅភូមិប្រហោះក្បាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត។

តាមពាក្យបណ្តឹង អ្នកស្រី ឌុល អី បានរៀបរាប់ថា ជនសង្ស័យ លី សុភាព បានចាប់រំលោភម្តាយ បង្កើតរបស់ខ្លួន ឈ្មោះ ឌ.អ អាយុ ៧៨ឆ្នាំ ជាច្រើនលើកមកហើយ តែម្តាយខ្លួនមិនហ៊ានរាយការណ៍ ជូនសមត្ថកិច្ច ព្រោះខ្លាចជនល្មើសធ្វើបាប។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនកូនប្រសារល្មោភកាម រំលោភម្តាយក្មេង ទៅតុលាការ ដើម្បីវិនិច្ឆយទោសតាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល