CamNews

សុខ ពិសី មុខជំនួញ លក់​សម្លៀក​បំពាក់ មិន​សូវ​កាក់​កប

ភ្នំពេញ៖ អស់រយៈពេលជិត២ខែហើយ ដែលតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បោះទុន ប្រមាណ៥ម៉ឺនដុល្លារ បើកហាងលក់សម្លៀកបំពាក់បែបយុវវ័យ ដោយបានរំពឹងទុកថា អាចនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តៗយុវវ័យ និងទស្សនិកជន គ្រប់ស្រទាប់។ តែក្រោយពី សុខ ពិសី បានបោះទុន បើកហាងរួចរាល់ហើយ គេសង្កេតឃើញថា មុខជំនួញរបស់នាង ហាក់មិនមានភាពលេចធ្លោទេ កាក់កបដូចហាងរបស់តារាល្បីដទៃឡើយ ពោលបែរជាមានភាពស្ងប់ស្ងាត់ ដូចចោរលួចសេះ ដែលនាំឲ្យម្ចាស់ហាង មានការខកបំណង យ៉ាងខ្លាំង ។
បើតាមប្រភព ពីអ្នកនៅជិតដិត តារាចម្រៀងស្រីស្អាត សុខ ពិសី បានបង្ហើបឲ្យដឹងថា មុខជំនួញរបស់តារាចម្រៀងស្រីស្រស់ កញ្ញា សុខ ពិសី ហាក់មានភាពស្ងប់ស្ងាត់ មិនសូវកាក់កបដូចអាជីព ជាតារាចម្រៀងរបស់នាងឡើយ ខណៈសម្លៀកបំពាក់ ដែលនាងយកមកលក់ នៅក្នុងហាងភាគច្រើនសុទ្ធសឹង តែមានភាពសិចស៊ី តម្រូវ ទៅតាមចិត្តយុវវ័យសម័យថ្មី ក៏ដូចជាអ្នកសិល្បៈ ដែលចូលចិត្តស្លៀកពាក់សិចស៊ី បញ្ចេញសាច់ឲ្យសម ទៅតាមសម័យកាល ប៉ុន្តែគេមិនដឹងថា មកពីមូលហេតុអ្វី បានជាហាងនាង មានភាពស្ងប់ស្ងាត់ មិនសូវមានអតិថិជនចេញចូលទិញ។
ប្រភពដដែល បានបង្ហើបបែបដាក់ការសង្ស័យថា បើតាមការសន្និដ្ឋានមើលទៅ មូលហេតុដែលមិនសូវ មានភ្ញៀវចូលទិញសម្លៀកបំពាក់ គឺមកពីហាងមួយចំនួនធំ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានហាងលក់សម្លៀកបំពាក់ នាំចូលពីបរទេសច្រើន ហេតុដូច្នេះមិត្តៗយុវវ័យ មានជម្រើសច្រើន ក្នុងការជ្រើសរើស ។ ម្យ៉ាងទៀតហាង សុខ ពិសី ទើបតែបើកដំណើរការ មិនទាន់មានលំនឹងច្បាស់ ហើយម្ចាស់ហាងសម្លៀកបំពាក់ វ័យក្មេងរូបនេះ ក៏មានការមមាញឹក ជាមួយការងារសិល្បៈ ពុំមានពេល មើលការខុសត្រូវហាងផង ។
ទាក់ទងទៅនឹង ការលេចឮព័ត៌មានថា ហាងសម្លៀកបំពាក់ថ្មី របស់តារាចម្រៀង សុខ ពិសី មានភាពស្ងប់ស្ងាត់ពុំមានអតិថិជនគាំទ្រនោះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅនាង ដើម្បីសាកសួរនាង លើព័ត៌មានលេចឮខាងលើនេះ បានទេ កាលពីពេលថ្មីៗនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល