CamNews

នារីរូបស្រស់ សម្រេចចិត្ត មិនទៅធ្វើការ ក៏ព្រោះមានសម្រស់ ទាក់ទាញពេក

ចម្លែកៗ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយដោយ
គេហទំព័រសារព័ត៌មានប្លែកបរទេស កាលពីម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា
ស្រ្តីស្រស់ស្អាត    ដែលមានសម្រស់  គួរជាទីទាក់ទាញម្នា ក់ បានអះអាងថា  មូលហេតុ
ដែលនាងមិនស្វែងរកការងារធ្វើ ក៏ព្រោះតែនាងមានសម្រស់ស្រស់ស្អាតពេក ។

គួរបញ្ជាក់ផងដែរថា ស្រ្តីចម្លែករូបនេះ មានឈ្មោះថា  Laura Fernee វ័យ ៣៣ ឆ្នាំ បាន
បញ្ចប់ការសិក្សាកំរិត PhD  និង ធា្លប់បានបំរើការងារ  នៅក្នុងមន្ទីរពិសោធន៍ រយៈពេល
៣​   ឆ្នាំ មុនពេលដែលនាងសុំឈប់កាលពីឆ្នាំ ២០១១  ចាប់តាំងពីពេលនោះមក  នាង
មិនបានដាក់ពាក្យស្វែងរកការងារអ្វីនោះទេ។

នាង​ Laura Fernee   បានផ្តល់ជាកិច្ចសម្ភាសន៍ផងដែរថា  នាងមិនមែនជាមនុស្សស្រី
ខ្ជិល   ឬក៏ជាមនុស្សស្រី  ខ្វះសីលធម៌នោះទេ  តែអ្វីដែលជាការពិតនោះគឺថា  សម្រស់
ដែលប្រកបទៅដោយភាពទាក់ទាញរបស់នាងខ្ញុំ ពិតជាបង្កភាពស្មុគស្មាញ  និងបញ្ហា
ជាច្រើនមកលើនាងខ្ញុំ     បើសិនណានាងខ្ញុំក្លាយជាបុគ្គលិករបស់អង្គការ ឬ ក៏ស្ថាប័ន
ក្រុមហ៊ុនណាមួយនោះ។

លើសពីនេះ នាង Laura ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង ឡុងដ៍ បន្ថែមថា នាងបាន
កត់សំគាល់អោយដឹងថា បុគ្គលិកប្រុសដែលបំរើការជាមួយគ្នានោះ ជារឿយៗតែងតែ
យកចិត្តទុកដាក់និងនាង  ក៏ដូចជាចាប់អារម្មណ៍នាងជាខ្លាំង  ដែលជាហេតុធ្វើអោយ
អ្នកបំរើការស្រីៗដូចគ្នានោះ មានភាពច្រណែនជាខ្លាំង ។ នាងខ្ញុំពិតជាមិនចង់អោយ
បុគ្គលិកប្រុសទាំងនោះ មើលមកលើនាងខ្ញុំតែរូបកាយ និងសម្រស់នោះទេ តែនាងខ្ញុំ
ពិតជាចង់អោយពួកគេ    មើលឃើញ   នូវទេពកោសល្យ ស្នាដៃ ក៏ដូចជា  ភាពស្ទាត់
ជំនាញរបស់នាងខ្ញុំផងដែរ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ឪពុកម្តាយរបស់នាង  ជារៀងរាល់ខែ
តែងតែផ្តល់លុយ    £2,000 សម្រាប់ការចំណាយផ្សេងៗ  ។  ជាចុងក្រោយនាង Laura
បញ្ជាក់ថា ខ្ញុំដឹងថា​ ពិតជាមានមនុស្សមួយចំនួន ធ្វើការវិនិច្ឆ័យក្នុងការសម្រេចចិត្តមិន
ទៅបំពេញការងារ តែពួកគេពិតជាអាចប៉ាន់ស្មានដឹងថា  តើអ្វីដែលជាភាពរាំងស្ទះនៅ
កន្លែងធ្វើការ បើសិនណា មានសម្រស់ស្រស់ស្អាតជាងគេនោះ៕

<object width="450" height="400" data="http://www.youtube.com/v/kSFtlei5H0o&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/kSFtlei5H0o&rel=1" /></object>