ភ្នំពេញ៖ តារាសម្តែង សិចស៊ី កុល ដាវី និងតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ លោក សុខ
រក្សា កំពុងតែស្ថិតក្នុង មន្ទិលសង្ស័យ របស់មហាជនទូទៅថា តារាចម្រៀងតារាសម្តែង មួយគូ
នេះ កំពុងតែមាន ទំនាក់ទំនងស្នេហា ជាមួយគ្នា ខណៈអ្នកទាំងពីរ បានចាប់ដៃគ្នា បើកជំនួញ
រកស៊ី បោះទុនរួមគ្នា ក្រោយវិល ត្រឡប់មកពី កើបប្រាក់នៅអាមេរិក គឺហាក់បីដូចជា អ្នកទាំង
ពីរ ស្គាល់ចិត្តស្គាល់គ្នា សម្បើមណាស់។

ចំពោះពត៌មានថា កញ្ញា កុល ដាវី និង សុខ រក្សា មានទំនាក់ទំនង ស្នេហាជាមួយគ្នា គឺលេចឮ
ឡើងចាប់តាំងពី តារាសម្តែង និងតារាចម្រៀងទាំងពីរនាក់ បានឡើងយន្តហោះ ទៅកើបលុយ
នៅទឹកដីសហរដ្ឋអាមេរិក មកម៉្លេះ ។ មិនតែប៉ុណ្ណោះព័ត៌មាន របស់អ្នកទាំងពីរ ត្រូវបណ្តាញ សារ
ព័ត៌មាន ក្នុងស្រុកចុះផ្សាយ ព្រោងព្រាត ពីទំនាក់ទំនងរបស់គេ ។ តែទោះជាយ៉ាងណា ព័ត៌មាន
ដែល លេចឮទាំងនេះ ក៏ត្រូវបានពួកគេធ្លាប់ បដិសេធចោលផងដែរ ។

តែបើទោះបីជា កុល ដាវី និងលោក សុខ រក្សា ធា្លប់បានបដិសេធក្តី ក៏មហាជននៅតែមាន មន្ទិល
សង្ស័យដដែល ព្រោះអ្នកទាំងពីរ ត្រូវបានគេមើលឃើញថា តែងតែទៅណា មកណា ឬទៅចូល
រួមកម្មវិធី ជាមួយគ្នាជាញឹកញាប់ ប្រៀបដូចជា គូសង្សារ និងប្តីប្រពន្ធអីចឹង ។ លើសពីនេះទៅ
ទៀត លោក សុខ រក្សា និង កុល ដាវី តែងតែសម្ញែង រូបភាព បង្ហាញពីភាពស្និទ្ធស្នាល ជាមួយ
គ្នាជាញឹកញាប់ នៅលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក ។

ជាក់ស្តែងថ្មីៗនេះ មហាជនបានឃើញ រូបភាពមួយចំនួន របស់ កុល ដាវី និងលោក សុខ រក្សា
ថតជាមួយគ្នា នៅក្នុងឡានតែពីរនាក់ ហាក់ដូចជាល្អូកល្អឺន ជាមួយគ្នា ប្រៀបគូសង្សារថ្មីថ្មោង
អ៊ីចឹង ។ មហាជនប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានចុច Like និង Shear ចំ
ពោះរូបភាព ដ៏ផ្អែមល្ហែម របស់តារាប្រុសស្រី មួយគូនេះ ជាច្រើនរយនាក់ ទៀងផង ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល