កណ្ដាល ៖ ក្មេងស្រីសិស្សថ្នាក់ទី១០ ត្រូវបានបុរសចិញ្ចឹមជ្រូកម្នាក់ លួងលោម ហើយនាំយក
ទៅបង្ខាំងទុក ក្នុងផ្ទះរបស់ខ្លួន ដើម្បីធ្វើសកម្មភាពរំលោភទាំងយប់ទាំងថ្ងៃ ទម្រាំដឹកដល់សមត្ថ
កិច្ច ហើយឈានទៅ ដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលស្រុកកោះធំ បានឱ្យដឹងថា ករណីបង្ខាំង មនុស្សខុស
ច្បាប់ទុកដើម្បីរំលោភសេព សន្ថវៈ បម្រើចំណង់តណ្ហារបស់ខ្លួននោះបាន កើតឡើង តាំងពីល្ងាច
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ ពោលក្មេងស្រីរងគ្រោះ
ត្រូវ បានជនសង្ស័យរូបនេះ យកទៅបង្ខាំងទុក ខុសច្បាប់ក្នុងផ្ទះរបស់ខ្លួន អស់រយៈពេល ៤ ថ្ងៃ
ហើយបានធ្វើសកម្មភាពរំលោភបាន សម្រេចចំនួន ៦ដង ។

អធិការនគរបាល ស្រុកកោះធំ លោក មុយ ចាន់ពេជ្រ បានបញ្ជាក់នៅក្នុងរបាយ ការណ៍របស់
ខ្លួនថា ករណីបង្ខាំងមនុស្សខុស ច្បាប់ និងរំលោភសេពសន្ថវៈលើក្មេងស្រី មិនទាន់គ្រប់អាយុ
ខាងលើនេះ បានកើត ឡើង នៅផ្ទះជនសង្ស័យតែម្ដង ស្ថិតនៅក្នុង ភូមិព្រែកតាមេម ឃុំព្រែក
ស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ហើយជនសង្ស័យរូបនេះត្រូវ បានកម្លាំងនគរបាលឃាត់ខ្លួន
កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ ។

លោក មុយ ចាន់ពេជ្រ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ រ.ស.ម អាយុ ១៧ ឆ្នាំ មុខរបរ
ជាសិស្សថ្នាក់ទី១០ រស់នៅ ស្រុកកោះធំ ខេត្ដកណ្ដាល រីឯជនសង្ស័យ ឈ្មោះ ប៉េង សុវណ្ណ
អាយុ ២៧ឆ្នាំ មុខរបរ ជាអ្នកចិញ្ចឹមជ្រូក រស់នៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដ
កណ្ដាល ពោលនៅចំណុចកើតហេតុខាងលើ ។

អធិការនគរបាលរូបនេះ បានរៀបរាប់ ថា ជនសង្ស័យ និងជនរងគ្រោះបានទាក់ទង ស្នេហា
ជាមួយគ្នា តាំងពីខែមីនា ឆ្នាំ២០១៣ មកម្ល៉េះ ដោយជនសង្ស័យបានលេខទូរស័ព្ទ ពីនារីរង
គ្រោះ ពីឈ្មោះ ម៉ន រតនា អាយុ ១៨ឆ្នាំ រស់នៅភូមិកោះទាវខ ឃុំសំពៅពូន ស្រុកកោះធំ ។
ក្រោយពីបានលេខទូរស័ព្ទ នារីរងគ្រោះរួចហើយ ជនសង្ស័យរូបនេះ បានទូរស័ព្ទទាក់ទង
ស្នេហា សុំស្រឡាញ់ ចាប់តាំងពីពេលនោះមក ។

ដោយសារតែ ទំនាក់ទំនង តាមទូរស័ព្ទកាន់តែជ្រៅឡើងៗ ធ្វើឱ្យពួកគេទាំងពីរនាក់ ចាប់ចិត្ដ
ស្រឡាញ់ គ្នាកាន់តែខ្លាំងឡើងនោះ លុះដល់វេលា ម៉ោង ៥ និង១៥នាទីល្ងាច ថ្ងៃទី១០ ខែ
មិថុនា ឆ្នាំ ២០១៣ ជនសង្ស័យក៏បានទូរ ស័ព្ទណាត់ជួបក្មេងស្រីរងគ្រោះ ដោយឱ្យ ប្អូនស្រី
របស់ខ្លួនបង្កើតឈ្មោះ ប៉េង ផារី ទៅ ឌុបក្មេងស្រីរងគ្រោះ ពីផ្ទះឪពុកមា របស់ នាង គឺឈ្មោះ
រ៉ុង អ៊ុក នៅភូមិប្រធាតុក ឃុំ ព្រែកស្ដី ស្រុកកោះធំ ។ របាយការណ៍របស់ លោកអធិការបាន
បន្ដថា បន្ទាប់មកស្ដ្រី ឈ្មោះ ប៉េង ផារី បានយកនារីរងគ្រោះទៅ ទុកនៅផ្ទះម្ដាយក្មេករបស់ខ្លួន
រហូតដល់ វេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែមិថុនា ជន សង្ស័យ ប៉េង សុវណ្ណ បានបើកម៉ូតូម៉ាក
សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១២ ទៅឌុបជន រងគ្រោះ មកទុកនៅផ្ទះរបស់ខ្លួន ស្ថិតក្នុង ភូមិឃុំ
កើតហេតុខាងលើ ។

លោកអធិការនគរបាលស្រុក បានបន្ដ ទៀតថា ជនសង្ស័យបានបង្ខាំងក្មេងស្រីរង គ្រោះទុក
នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន មិនឱ្យ ចុះមកដីឡើយ ដោយយប់ថ្ងៃទី១០ ខែ មិថុនា រូបនេះបាន
ចាប់រំលោភចំនួន ២ ដង ហើយពេលថ្ងៃត្រង់ទី១១ ខែមិថុនា ឆ្នាំ ២០១៣ បានធ្វើសកម្មភាព
ចាប់រំលោភ ចំនួន ២ដងទៀត ហើយនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៣ នៅពេលយប់ជន
សង្ស័យបានចាប់រំលោភម្ដងទៀត រហូត ដល់ថ្ងៃត្រង់ ទី១៣ ខែមិថុនា បានចាប់ រំលោភម្ដងទៀត
ដូច្នេះក្នុងរយៈពេល ៣ យប់ ៤ថ្ងៃ ជនសង្ស័យបានចាប់រំលោភក្មេង ស្រីរងគ្រោះចំនួន ៦ដង ។

ក្រោយពីបាត់ កូនស្រី និងបានសួរនាំរួចមក សាច់ញាតិ ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង
ទៅ សមត្ថកិច្ច ហើយដោយមានការបញ្ជាផ្ទាល់ ពីលោកស្នងការនគរបាលខេត្ត លោកឧត្តមសេ
នីយ៍ត្រី អ៊ាវ ចំរើន ទើប ធ្វើការស្រាវជ្រាវទើប ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូប នេះ
តែម្ដង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលស្រុកកោះធំ
ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ដ ហើយបញ្ជូនបន្ដ ទៅកាន់សាលាដំបូងខេត្ដ ចាត់
ការតាមផ្លូវ ច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល