ភ្នំពេញៈ អតីតតារាសម្តែង ធ្លាប់មានឈ្មោះ បោះសំឡេងក្នុង ខ្សែភាពយន្តជាច្រើន អ្នកនាង
ដាញ់ ម៉ូនីកា បានបង្ហើបជា សាធារ ណៈ នៅក្នុង Facebook ថា នាងត្រៀមពរកូន ស្ពាយបង្វេច
ឡើងយន្តហោះ មកលេងស្រុកខ្មែរ បន្ទាប់ពីនាងសុខចិត្ត បោះបង់ចោលសិល្បៈ ទៅរស់នៅ
ជាមួយស្វាមី អស់រយៈពេល ជាច្រើនឆ្នាំ។

អ្នកនាង ដាញ់ ម៉ូនីកា បានបញ្ជាក់ឲ្យដឹងតាមរយៈ បណ្តាញទំនាក់ទំនងសង្គម Facebook កាល
ពីពេលថ្មីៗនេះថា ក្នុងមួយរយៈពេលនេះ នាងកំពុងតែ រៀបចំគម្រោង មកលេងស្រុកកំណើត
នៅក្នុងឆ្នាំក្រោយ ដោយនាងមកលើកនេះ ប្រហែលជាមកជាមួយកូនស្រីសំណព្វចិត្ត និងស្វាមី
ជាទីស្រលាញ់ ដោយមានគម្រោងមកលេងស្រុកកំណើតជួបជុំគ្រួសារ ក្រោយពីនាងមានពេល
ទំនេរ ពីការងារនៅទីនោះ។

ក្រោយពី ដាញ់ ម៉ូនីកា ប្រកាសក្តែងៗថា នាងត្រៀមឡើងយន្តហោះ ពីប្រទេសអូស្ត្រាលី មក
លេងស្រុកក្នុង ពេលឆាប់ៗនេះ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងសប្បាយ
ចិត្តយ៉ាងខ្លាំង នៅពេលឮព័ត៌មានបែបនេះ ។ មិនតែប៉ុណ្ណោះទស្សនិកជន ក៏មានបំណងចង់ឲ្យ
នាង បង្ហាញមុខនៅក្នុង ពិភពសិល្បៈ ខណៈដែលនាងត្រឡប់ មកលេងស្រុកផងដែរ។

គួររំឭកផងដែរថា អ្នកនាង ដាញ់ ម៉ូនីកា បានសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមី
ដែលមាន អាយុច្រើន ជាអាណិកជន រស់នៅអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០
ក្រោយពីរៀបការរួចភ្លាម នាងក៏សម្រេចចិត្តស្ពាយបង្វេច ចាកចេញពីវិស័យសិល្បៈ និងចេញ
ពីស្រុកកំណើតភ្លាមៗ។ ក្រោយពីរៀបការបានជិតមួយឆ្នាំ នាងក៏បានទទួលចំណងដៃអាពាហ៍
ពិពាហ៍ កូនស្រីម្នាក់ នៅដើមឆ្នាំ២០១១ ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល