តើលោកអ្នកធ្លាប់មានបញ្ហាជាមួយនិងកូនរបស់លោកអ្នកដែរឬទេ ខណៈពេលដែល
ពួកមិនព្រមញ៉ាំអាហារអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ ជាពិសេសគឺអាហារពេល
ព្រឹក គឺជាអាហារដែលចាំបាច់ត្រូវតែញ៉ាំ ដើម្បីទ្រទ្រង់សុខភាពរាងកាយពេញមួយថ្ងៃ

ប្រសិនបើមានរឿងដូច្នេះមែន តើលោកអ្នកមានវិធីសាស្រ្តអ្វី ដែលអាចធ្វើអោយកូនលោកអ្នក
ព្រមទទួលទានអាហារតាមសម្រួលបាន ។ ដូច្នេះ ពេលនេះទំព័រ Camnews សូមបង្ហាញនូវពត៌
មានមួយ ដែលស្រ្តីម្នាក់បានប្រើវិធីសាស្រ្តនេះ ដើម្បីអោយកូនរបស់គាត់ញ៉ាំអាហារបានច្រើន
និងទៀងទាត់។

ក្មេងប្រុសដែលទំរើសអាហារ និងស្រ្តីជាម្តាយរបស់គេ

ស្រ្តីជាម្តាយ មានតួនាទីជាអ្នករ៉ាប់រ៉ងធ្វើអាហារ ដើម្បីចិញ្ចឹមបីបាច់កូនៗរបស់គាត់អោយបាន
ធំធាត់ តែអ្វីដែលចោទជាបញ្ហានេះគឹថា កូនៗរបស់គាត់មិនសូវញ៉ាំអាហារដែលបានចំអិននោះ
ទេ ដូច្នេះ គាត់ក៏មានគំនិតម្យ៉ាង ដោយគាត់បានចំអិនអាហារខុសៗពីគ្នាជារៀងរាល់ថ្ងៃ ហើយ
មើលទៅមានលក្ខណៈប្លែក និងទាក់ទាញ។

ស្រ្តីជាម្តាយជនជាតិចិនរូបនេះមានឈ្មោះ ថា Xiong Shouli បានប្រកាន់ខ្ជាប់នូវផ្នត់គំនិតមួយ
ថា គាត់ត្រូវតែធ្វើអាហារពេលព្រឹកណាដែលប្លែក ហើយទាក់ទាញក្នុងអំឡុងពេល ៣៦៥ ថ្ងៃ
ពោល គឺរយៈពេលពេញមួយឆ្នាំ សម្រាប់កូនប្រុសអាយុ ៥ ឆ្នាំរបស់គាត់ដែលទំរើសអាហារ ។

គួរបញ្ជាក់ផងដែរថា មា្តយរូបនេះ ក៏ធ្វើការពេញម៉ោងជា គណនេយ្យករមួយរូបផងដែរ តែនាង
មិនភ្លេចតួនាទីជាម្តាយនោះទេ ។ នាងតែងតែចំអិនអាហារសំរាប់កូនប្រុសរបស់នាងជានិច្ច តែ
ដោយសារតែកូនប្រុសវ័យ ៥ ឆ្នាំមួយនេះទំរើសអាហារនោះ នាងក៏បានចាប់ផ្តើមមានគំនិងមួយ
ដោយធ្វើការចំអិនអាហារ និងរចនាវាឡើងចេញពីវីដេអូហ្គេម Angry Bird ដែលបានធ្វើអោយ
កូនរបស់គាត់ចូលចិត្តញ៉ាំ និង ញ៉ាំបានច្រើនទៀតផង។

បើយោងតាមសម្តីជាម្តាយរូបនេះក៏បាននិយាយបញ្ជាក់ថា ក្រោយពីគាត់បានអនុវត្តន៏នូវផែនការ
បែបនេះ គាត់បានសង្កេតឃើញ ថា កូនប្រុសរបស់គាត់មានការលូតលាស់លឿនជាងក្មេងដទៃ
ទៀត និងមិនសូវមានជំងឺដូចក្មេងផ្សេងទៀតនោះទេ ដូច្នេះខ្ញុំគិតថា ខ្ញុំបានបំពេញតួនាទីជាម្តាយ
បានត្រឹមត្រូវរួចហើយ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ស្នាដៃអាហារពេលព្រឹករបស់គាត់
មានភាពទាក់ទាញ ក៏ដូចជាប្លែកយ៉ាងណានោះ សូមតាមដានរូបមួយចំនួនដូចខាងក្រោម ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ divaasia