ព័ត៌មានអន្តរជាតិ៖ បន្ទាប់ពីបានដកស្រង់សម្តីមន្រ្តីផ្លូវការ មកពីមន្ទីរពេទ្យ ទីភ្នាក់ងារសារព័ត៌មាន បរទេស ស៊ីអិនអិន បានចេញអត្ថបទផ្សាយ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១២ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយមានករណីបំផ្ទុះគ្រាប់បែក អត្តឃាតអស់ជាច្រើនគ្រាប់ កាលពី រសៀលថ្ងៃអង្គារ ម្សិលមិញនេះទៅលើរោងកុនមួយកន្លែង មានទីតាំងស្ថិតនៅក្នុងក្រុង Peshawar ភាគខាងពាយព្យ ប្រទេស ប៉ាគីស្ថាន ។

បន្ថែមពីលើនេះបើយោងតាមសម្តីលោក Syed Jamil Shah ជាមន្រ្តីសារព័ត៌មានម្នាក់ បានអះអាង ដឹងថា មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិត ១២ នាក់នោះទេ តែនៅក្នុងនោះ មនុស្ស ១៧ នាក់ផ្សេងទៀត ក៏បានទទួលរងរបួស ធ្ងន់ និង ស្រាល ដូចគ្នាដែរ ។ ដោយមានការដកស្រង់សម្តី លោក Ijaz Ahmed ជាមន្រ្តីប៉ូលីសជាន់ខ្ពស់ ម្នាក់ និយាយអោយដឹងថា គ្រាប់បែកដៃ ៣ គ្រាប់ត្រូវ បានគេបំផ្ទុះឡើង វាយប្រហារ រោងកុន Shama ខណៈរោងកុននេះ ពិតជាមានភាពល្បីល្បាញជា ខ្លាំងក្នុងការ ចាក់ផ្សាយប្រភេទរឿង អាសអាភាស ។

បើយោងតាមសេចក្តីរាយការណ៍ សរបញ្ជាក់អោយឃើញថា គ្រាប់បែកដៃ ទាំង បីគ្រាប់នោះ បាន ផ្ទុះឡើងជាបន្តបន្ទាប់ ដោយនៅក្នុងនោះ គ្រាប់បែកដៃលើកទីមួយ បានផ្ទុះឡើង នៅខាងក្នុងរោង ភាពយន្ត ខណៈពីរគ្រាប់ផ្សេងទៀត បានផ្ទុះឡើង នៅខាងក្រៅរោងភាពយន្ត ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងខណៈនេះពុំទាន់មានប្រភព (ក្រុមឧទ្ទាម ក្រុមសកម្មប្រយុទ្ធ ឬក៏ ក្រុមបះបោរ ) ណាមួយ ចេញមុខមកទទួលខុសត្រូវ ចំពោះការវាយប្រហារលើកនេះ នៅឡើយទេ ខណៈពេលដែលក្រុមមន្រ្តីមានសមត្តកិច្ច ក៏កំពុងតែ ស្វែងរកតម្រុយ ក៏ដូចជា ធ្វើការតាមដាន ស៊ើបអង្កេត ដើម្បីស្វែងរក ប្រភពនៅពីក្រោយរឿងនេះ ៕

<object width="500" height="428" data="http://www.youtube.com/v/khzEGfRsq7A&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/khzEGfRsq7A&rel=1" /></object>

<object width="501" height="429" data="http://www.youtube.com/v/pcD-wbgaYM8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/pcD-wbgaYM8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន