CamNews

Jose Mourinho គ្រោងនឹងបដិសោធចោលនូវសំណើរ របស់ Real Madrid ក្នុងគោលបំណង ផ្ទេរថ្នាក់ដឹកនាំ

ព័ត៌មានកីឡា៖ លោក Jose Mourinho បានទទួចប្រាប់ដល់អ្នកសារព័ត៌មានថា រូបលោកគ្រោងនឹងបដិ​សេធចោលនូវសំណើររបស់ក្រុម Real Madrid​ ដែលផ្ដល់ឱកាសឲ្យគាត់វិលត្រលប់ទៅគ្រប់គ្រង​សារ​ជាថ្មី ក្រោយពីលោក Carlo Ancelotti ត្រូវផុតកិច្ចកុងត្រា។

លោក Jose Mourinho ត្រូវបានក្លាយជាបេក្ខជនដំបូងបំផុត ក្នុងចំនោម បេក្ខជនជាច្រើនទៀត ដែលត្រូវបានក្រុម Real Madrid ធ្វើការទាក់ទងចូលទៅកាន់តំណែង ក្នុងទឹកដី Real Madrid ។ ប៉ុន្ដែយោងតាមការ​ចុះផ្សាយ របស់គេហទំព័រជាច្រើនបាន បញ្ជាក់ផងដែរថា រូបលោកនៅមិនទាន់បានឆ្លើយតបទៅវិញ នោះ ទេ ហើយម្យ៉ាងវិញទៀត ក៏គ្រោងនឹងធ្វើការបដិសេធចោល ផងដែរ ដោយបច្ចុប្បន្ន គាត់កំពុងតែរីករាយ​ក្នុងទឹកដីអង់គ្លេស ជាមួយ Chelsea ។

ប្រភពព័ត៌មានបន្ដទៀតថា សមាសភាពបេក្ខជន ៤ រូបដែលក្រុម Real Madrid បានធ្វើការទាក់ទង ក្នុងនោះ មានដូចជា​ Julen Lopetegui, Jurgen Klopp, Rafa Benitez និងJose Mourinho ប៉ុន្ដែក្នុងចំណោម​​ពួកគាត់ទាំង ៤ នាក់នោះ មិនទាន់មាន នរណាម្នាក់ឆ្លើយតបទៅវិញនៅឡើយទេ ។

គូសបញ្ជាក់ផងដែរថា Real Madrid ស្ថិតក្រោមការដឹកនាំរបស់ លោក Carlo Ancelotti ក្នុងរដូវកាល​នេះ មិនឃើញមានលទ្ធផលអ្វីល្អគាប់ចិត្ដនោះឡើយ ដោយហេតុ ការប្រកួតក្នុងដណ្ដើមពានរង្វាន់ Champions League ត្រូវក្រុម Juventus របស់ប្រទេសអ៊ីតាលីទម្លាក់ក្នុងវគ្គជម្រុះផ្ដាច់ព្រ័ត្រ ហើយ ពាន​រង្វាន់ក្នុងទឹកដី ត្រូវ Barcelona នាំមុខដាច់បាត់ទៀត ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .footballfancast