កាលពីវ័យ ១៥ឆ្នាំ ក្មេងប្រុសឈ្មោះ Nathan Hewitt បានមានទម្ងន់ដល់ទៅ ១៤៦ គីឡូក្រាម ដែលកាល នោះរូបគេ បានក្លាយទៅជា សិស្សសាលាម្នាក់ដែលមានមាឌធាត់ ជាងគេបំផុត នៅក្នុងប្រទេសអង់ គ្លេស។ ប៉ុន្តែដោយសារការតាំងចិត្ត ដ៏មោះមុតរបស់ខ្លួន Hewitt បានស្រកទម្ងន់អស់ជាងពាក់កណ្តាល ហើយបានក្លាយទៅជា គ្រូបង្ហាត់ ការហាត់ប្រាណ (លើកសាច់ដុំ) ដល់បណ្តាក្មេងៗ ដែលមានរូបរាង ធាត់ៗ។

បុរសអាយុ ២៣ឆ្នាំរូបនេះ (ពេលបច្ចុប្បន្ន) បានចែករំលែកឲ្យដឹងថា គាត់បានសម្រេចចិត្ត ធ្វើការផ្លាស់ប្តូរ រូបរាងរបស់ខ្លួន បន្ទាប់ពីពេលដែលរូបគេ មិនអាចពាក់ខ្សែក្រវាត់ ការពារសុវត្ថិភាព នៅលើរថភ្លើង ល្បឿនលឿន ក្នុងសួនកម្សាន្ត Alton Towers បាន។ "ខ្ញុំដឹងថា គឺដល់ពេលដែលខ្ញុំ ត្រូវផ្លាស់ប្តូររូបរាង ដើម្បីទទួលបាន នូវការរស់នៅមួយ ដែលល្អជាងនេះ។ ទម្ងន់ គឺពិតជាបញ្ហា ដែលធ្វើឲ្យខ្ញុំឈឺចាប់", Hewitt បាននិយាយឲ្យដឹង។

Hewitt បានចែករំលែកបទពិសោធន៍ជីវិត ឲ្យដឹងបន្តថា ពេលដែលមិនទាន់សម្រេចចិត្ត បញ្ចុះទម្ងន់ គាត់ តែងតែដើរញ៉ាំអាហារគ្រប់ទីកន្លែង និងអង្គុយលេងហ្គេម នៅក្នុងបន្ទប់ ជាច្រើនម៉ោង ក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ កំរិតអាហារញ៉ាំប្រចាំថ្ងៃរបស់ Hewitt គឺមានកំណត់ តិចជាងមុនច្រើន ហើយសព្វថ្ងៃ រូបគេ បាន ក្លាយជាម្ចាស់នៃមជ្ឈមណ្ឌលហាត់ប្រាណមួយកន្លែង នៅអង់គ្លេស។ មជ្ឈមណ្ឌលនេះ ត្រូវបាន បង្កើតឡើង ដោយសង្ឃឹមថា នឹងអាចជួយដល់ក្មេងៗដែលមានរូបរាងធាត់ៗ មានឱកាសហ្វឹកហាត់ និងទទួល បានរូបរាង ដែលមានស្តង់ដារមួយ។ Hewitt បាននិយាយឲ្យដឹងថា: "មានក្មេងៗធាត់ៗ ជាច្រើននាក់ មិនបានគិតថា ខ្លួនអាចធ្វើការផ្លាស់ប្តូររូបរាងខ្លួនឯង បាននោះឡើយ ប៉ុន្តែខ្ញុំគិតឃើញថា ពួកគេពិតជាអាច" ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14