CamNews

បារ៉ាក់ អូបាម៉ា៖អាមេរិក មានសមត្ថភាព និង សិទ្ធអំណាចគ្រប់គ្រាន់ ក្នុងការប្រឆាំង ក្រុមឧទ្ទាមដ៏សកម្ម IS

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី អាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានថ្លែង ប្រាប់សមាជិក សភាកំពូល ថា លោកមានសិទ្ធិ អំណាចតាម ដែលលោកត្រូវ ការ ដើម្បីបញ្ចេញ សកម្មភាព ប្រឆាំងនឹងក្រុមឧទ្ទាម រដ្ឋឥស្លាម IS ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១០ ខែ  កញ្ញា ឆ្នាំ២០១៤ នេះឲ្យដឹងថា លោកអូបា ម៉ា និង អនុប្រធានាធិបតីលោក ចូ ប៊ីឌែន រួមទាំងថ្នាក់ដឹកនាំសសភា បានជួប ពិភាក្សា គ្នា  នៅរដ្ឋធានី វ៉ាស៊ីនតោន ហើយថ្នាក់ដឹកនាំទាំង អស់គ្នាបានគូសបញ្ជាក់ ពីការគាំទ្រ របស់ពួកគេសម្រាប់ កិច្ចខិត ខំ ប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងក្រុម IS ។

កិច្ចប្រជុំនឹងបន្ដរហូតដល់ ល្ងាចថ្ងៃពុធនេះ ដែលលោក អូបាម៉ា  នឹងបង្ហាញពីគម្រោងរបស់ លោក ក្នុង ការប្រយុទ្ធ នឹងក្រុម ឧទ្ទាមសកម្មប្រយុទ្ធនេះ។ នៅក្នុងសេចក្ដីថ្លែង  ការណ៍ មួយ  បានឲ្យដឹងថាលោក អូបាម៉ា បានថ្លែងប្រាប់ថ្នាក់ដឹកនាំទាំងអស់ថា លោកសូមស្វាគមន៍នូវ គ្រប់ សេចក្តីសម្រេច របស់សភា ក្នុងការផ្តល់ជំនួយ ដល់កិច្ចខិតខំប្រឹងប្រែង   និង ចង្អុលបង្ហាញ ឲ្យពិភពលោកឃើញថា សហរដ្ឋអាម៉េ រិក គឺជាប្រទេស ដែលកំពុងនឹង ប្រយុទ្ធប្រឆាំង លើការគំរាមកំហែងរបស់ក្រុម IS ។

យោងតាមសេចក្ដីខាងលើបានឲ្យដឹងថា    លោក​​ ប្រធានាធិបតីអាម៉េរិក​ បាន គូសបញ្ជាក់ ឡើងវិញថា លោកជឿជាក់ថា ប្រទេសលោកកាន់តែខ្លាំង ហើយ កិច្ចខិតខំប្រឹង   ប្រែងរបស់ខ្លួន នឹងកាន់តែមាន ប្រ សិទ្ធ ភាព នៅពេលដែលរូបលោក និងបណ្ដាមាជិកសភា ធ្វើការងាររួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងការ គំរាមកំហែង សន្ដិសុខជាតិ ដូចជាក្រុម IS មួយនេះ៕

ប្រភព ៖​​ ដើមអម្ពិល និង ស៊ិនហួរ