ភ្នំពេញ៖ អតីតតារាសម្តែងដែលមាន ឈ្មោះបោះសំឡេងខ្លាំង ក្នុងអំឡុង ទស្សវត្សន៍៩០ អ្នកនាង អម្ពរ ទេវី កាលពីប៉ុន្មានថ្ងៃមុននេះ បានចូល រោងការ ជាមួយស្វាមីថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីជម្រះមន្ទិលសង្ស័យ និងពាក្យចចាមអារ៉ាមពីទស្សនិកជន ដែលធ្លាប់លេចឮ ថានាងមាន ស្វាមីថ្មីនៅទីនោះ ហើយព្យាយាមលាក់បាំង ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអតីតតារាសម្តែង អ្នកនាង អម្ពរ ទេវី បានចាកចេញពី ស្រុកកំណើត ទៅសម្ងំរស់នៅយ៉ាងមានក្តីសុខ នៅលើទឹកដីអាមេរិក បន្ទាប់ពីនាងបានសម្រេចចិត្តលែងលះ អតីតស្វាមី លោក ពេជ្រ ភារុណ ហើយនាងក៏រស់នៅក្នុងនាម ជាស្រី្តមេម៉ាយ ជាមួយជីវភាពធម្មតាៗ ដោយផ្តាច់ខ្លួនចេញពីការសម្តែងផងដែរ ហើយទន្ទឹមជាមួយ និងការចេញទៅរស់នៅនោះផងដែល តារាស្រីរូបនេះក៏បាន សិក្សាស្វែងយល់ចិត្តជាមួយបុរសម្នាក់ ដែលរស់នៅលើទឹកដីជាមួយគ្នា រហូតឈានដល់ការដឹកដៃគ្នា ចូលរោងការតាមប្រពៃណីផងដែរ ។

កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅនេះ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានបង្ហាញខ្លួនជាមួយ ស្នាមញញឹមស្រស់បំព្រង គ្រងឈុតកូនក្រមុំពណ៌សរ ចូលរោងការជាមួយស្វាមីទី២ តាមប្រពៃណី នៅអាមេរិក ដោយមានភ្ញៀវអញ្ជើញ ចូលរួមធ្វើជាសាក្សីស្នេហ៍ របស់ពួកគេទាំង ពីរនាក់ផងដែរ ។ ប៉ុន្តែអ្នកនាងមិនបានបង្ហើបប្រាប់ជាសាធារណៈទេថា ស្វាមីថ្មីរបស់អ្នកនាងមានឈ្មោះអ្វី បម្រើការងារនៅទីណា ហើយនាងចំណាយ ពេលប៉ុន្មាន ក្នុងការស្វែងយល់ចិត្តគ្នា រវាងអ្នកទាំងពីរនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល