CamNews

អាកាសយានដ្ឋាន ត្រូវបានបិទ ខណៈយន្តហោះ បើករអិលធ្លាក់ផ្លូវ ព្រោះតែភ្លៀង មួយមេធំ

ព័ត៌មានអន្តរជាតិ ៖ ក៏ព្រោះតែបញ្ហាអាកាសធាតុ ពោលគឺភ្លៀងមួយមេយ៉ាងធំ ពិតជាមាន
កម្លាំងគ្រប់គ្រាន់ ក្នុងការធ្វើអោយយន្តហោះធន់ធំមួយគ្រឿង Boeing 737-800 បើករអិល
ធ្លាក់ចុះពីលើផ្លូវរត់ ​​​   រហូតទៅជាប់គាំងនៅក្នុងវាលភក់  អំឡុងពេលនៃការរៀបនឹងហោះ
ចេញដំណើរនៅឯអាកាសយានដ្ឋានថៃ នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំ
ព័រសារព័ត៌មានបរទេស   អាស៊ីវ័ន  ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុន
នេះប​ន្តិច។

ជាការពិតភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានប្រើរថយន្តធន់ធំបីគ្រឿង ក្នុងការ
អូសទាញយន្តហោះធន់ធំមួយគ្រឿងនេះ  ចេញពីវាលភក់ បន្ទាប់ពីបើកធ្លាក់ផ្លូវ ។ យ៉ាង
ណាមិញ        ប្រភពសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា
រាល់ជើងហោះហើរ ដែលជាសេវាកម្មពីក្រុមហ៊ុនអាកាសចរណ៍ Nok Air ត្រូវបង្វែរគោល
ដៅរបស់ខ្លួន ដោយត្រូវធ្វើការចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ  Nakhon Si Tha-
mmarat Airport ស្របពេលដែលរាល់ដំណើរការជើងហោះហើររ បស់ក្រុមហ៊ុនអាកាស
ចរណ៍ AirAsia ត្រូវបង្វែរធ្វើការហោះ និងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Krabi
Airport  ។ ដោយឡែក ក្ រុមមនុស្សដែលជាអ្នកធ្វើដំណើរ  នៅលើយន្តហោះបើករអិល
ធ្លាក់ផ្លូវទាំងនោះ     ត្រូវបានឡានទៅទទួលយក  ដោយធ្វើការបញ្ជូនមកអាកាសយាន
ដ្ឋានប្រកបទៅដោយសុខសុវត្ថិភាពវិញ។

យ៉ាងណាមិញ        បើយោងតាមសម្តីអ្នកចាត់ការទូទៅ  ប្រចាំអាកាសយានដ្ឋាន Trang
Airport     ដែលជាកន្លែងកើតហេតុគឺលោក T haworn  Saeng-ampai  បានគូសបញ្ជាក់
អោយដឹងថា តាមពិតទៅ  រាល់សេវាកម្មជើងហោះហើរ  ក៏ដូចជា ប្រតិបត្តិការនៅក្នុងអា
កាសយានដ្ឋានមួយនេះ  ត្រូវដំណើរជាធម្មតាវិញ     ចាប់តាំងពីវេលាល្ងាចម្សិលមិញមក
ម្ល៉េះ តែដោយសារតែ    មានសេចក្តីថ្លែងការណ៍ពី លោក Woradet Hanpraser  មកពីនា
យកដ្ឋានអាកាសចរណ៍ស៊ីវិល ( Civil Aviation Department) អោយដឹងថា អាកាសយាន
ដ្ឋានមួយនេះ ដំណើរការជាធម្មតាវិញនាព្រឹកនេះ។

គួររំឭកផងដែរថា     ដោយសារបញ្ហាអាកាសធាតុ  ពោលគឺ  អំឡុងនៃការមានភ្លៀងធ្លាក់
មួយមេធំ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ    បានធ្វើអោយយន្តហោះ ធន់ធំមួយគ្រឿង
ដែលផ្ទុកមនុស្សដល់ជាង   ១៤០  នាក់នោះ  បើករអិលធ្លាក់ផ្លូវ ទៅជាប់នឹងវាលភក់ តែ
ជាសំណាងល្អ ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរទាំងនោះ មិនបានទទួលរងរបួស ឬក៏
មានការគំរាមគំហែងដល់អាយុជីវិតនោះទេ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន