CamNews

បាញ់ស្ដ្រីម្នាក់ស្លាប់ ពេលត្រឡប់មកពី ដាក់បិណ្ឌនៅវត្ដ នៅខាងលិច ស្ថានីយទូរ ទស្សន៍ អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ ស្កុបពី១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ១ ដើម បានបាញ់
ចំនួន ៣គ្រាប់ទៅលើស្ដ្រីម្នាក់ ពេលកំពុងជិះម៉ូតូកង់បី មកដល់មុខផ្ទះ ត្រឡប់មកពីដាក់បិណ្ឌ
នៅវត្ដឧត្ដុង្គ បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពី វេលាម៉ោង ២ និង១០នាទី
រសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះ ជនរងគ្រោះលេខ ១៨ ផ្លូវកា៤ សង្កាត់ទឹក
ថ្លា ខណ្ឌសែនសុខ ពោលនៅខាងលិច ស្ថា នីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្ដែសមត្ថ កិច្ចមិនទាន់
អាចសន្និដ្ឋានថា ជារឿងគំនុំ ឬរឿងប្លន់នោះឡើយ គឺស្ថិតក្នុងការស្រាវ ជ្រាវ និងតាមកដាននៅ
ឡើយ ។

សាក្សីនៅកន្លែងកើតហេតុ និងសមត្ថកិច្ច ដែលបានចុះទៅជួយអន្ដរាគមន៍បាន និយាយថា ជនរង
គ្រោះដែលត្រូវជនសង្ស័យ ទាំង២នាក់ទៅចាប់ក្រៀក នៅលើម៉ូតូកង់បី ហើយបាញ់ចំនួន ៣គ្រាប់
បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅមុខផ្ទះរបស់ខ្លួន ក្នុងថ្លុកឈាម នោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ
ពេជ្រ ដានីន អាយុ ២៤ឆ្នាំ ហើយមានកូនតូចនៅ ក្នុងបន្ទុកទៀតផង ។

បើតាមសមត្ថកិច្ចនិង សាក្សី មុនពេលកើតហេតុជនរងគ្រោះទើប ត្រឡប់មកពីដាក់បិណ្ឌនៅវត្ដ
ដោយជិះម៉ូតូ កង់បី ហើយពេលជិះមកដល់មុខផ្ទះស្រាប់ តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ១
គ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-9846  រួចហើយជនសង្ស័យ ដែលជិះពី
ក្រោយ បានចុះទៅចាប់ក្រៀក ក ហើយបាញ់ចំនួន៣គ្រាប់តែម្ដង ។

ក្រោយ កើតហេតុជនសង្ស័យទាំង ២នាក់ដែលត្រូវ បានសាក្សីអះអាងថា អ្នកបើកម៉ូតូពាក់អាវ ពណ៌
ក្រហមដៃវែង និងអ្នកជិះពីក្រោយជា ជនដៃដល់ពាក់អាវពណ៌សដៃវែង បានបើក គេចខ្លួនភ្លាមៗតែ
ម្ដង ។ ប៉ុន្ដែ ក្រោយធ្វើ សកម្មភាពបាញ់ប្រហារ ទៅលើស្ដ្រីរងគ្រោះ រួចជនសង្ស័យទាំង ២នាក់ បាន
បោះចោល កាបូបមួយរបស់ជនរងគ្រោះនៅក្បែរកន្លែង កើតហេតុហើយ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកជាវត្ថុតាងក្នុងការស្រាវជ្រាវករណី នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹង ទៀតថា ក្រោយទទួលរងការបាញ់ប្រហារ ចំនួន ៣គ្រាប់ ស្ដ្រី
រងគ្រោះត្រូវបានប្រជា ពលរដ្ឋ និងសមត្ថកិច្ចរៀបចំដឹកតាមម៉ូតូកង់ បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ប៉ុន្ដែ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក បាន បណ្ដាលឱ្យស្លាប់តែម្ដង នៅលើម៉ូតូកង់បី ។

ក្រោយកើតហេតុភ្លាម ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានរង់ចាំសាច់ញាតិរបស់ ស្ដ្រីរងគ្រោះ មក
ជាមុនសិនដើម្បីយកកូន សោរចាក់ទ្វារចូលទៅក្នុងផ្ទះ ។ យ៉ាងណាក៏ ដោយសមត្ថកិច្ច មិនទាន់អាច
បញ្ជាក់ព័ត៌មានពិស្ដារនៅឡើយ ជុំវិញករណីបាញ់ប្រហារនេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល