រសជាតិជូររបស់វីតាមីនពីធម្មជាតិអាចជួយកាត់បន្ថយការឈឺ បំពង់ក និងអាចបំលែងជា
ឱសថសម្រាប់ព្យាបាលការកាត់ស្លេស្ម៍បាន។ វត្ថុដែលមានរសជាតិជូរ និងងាយរកបំផុត
នាពេលបច្ចុប្បន្នមានៈ
* ក្រូចឆ្មារ ៖ ក្រូចឆ្មារជាប្រភេទអាហារម្យ៉ាងងាយស្រួលរកនៅក្នុងក្រុម គ្រួសារ និងតាម
ផ្សារ ព្រោះក្រូចឆ្មារមានសារធាតុអាស៊ីដច្រើន ដូចជាអាស៊ីដស៊ីទ្រិច ម៉ាលិច វីតាមីន C ប្រើ
ប្រាស់ធ្វើជាឱសថបុរាណរំលាយកំហាក ស្លេស្ម៍និងក្អកបាន។ លោកអ្នកគ្រាន់តែទទួលទាន
ទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហ ៗ និងអំបិលតិចតួច។ម្យ៉ាងទៀតគេយកទឹកក្រូចឆ្មារ
ទៅលាយជាមួយ ទឹកឃ្មុំពិសាក៏បាន។ ក្រៅពីនេះ ក៏អាចចិតក្រូចឆ្មារជាបន្ទះស្តើងៗ និង
កាត់ជាជ្រុងតូចៗ ជ្រលក់ជាមួយអំបិលបៀមមួយសន្ទុះរួចទំពាលេប។
*អម្ពិល៖ ជារុក្ខជាតិសម្បូរដោយអាស៊ីដស៊ីទ្រិច ថាថារិច និងវីតាមីន A មានរសជាតិជូរជួយ
កាត់ស្លេស្ម៍ ដោយលោកអ្នកគ្រាន់តែយកអម្ពិលទុំទៅស្ងោរនឹងទឹក ដាក់ស្ករ និងអំបិលសំរាប់
ទទួលទាន។គួរបញ្ជាក់ថា ក្រូចឆ្មារ និងអំបិល មានឥទ្ធិពលធ្វើឱ្យរាករូសបាន ដូច្នេះមិនគួរ
ទទួលទានក្នុងបរិមាណច្រើនហួសកម្រិតឡើយ៕
ដកស្រង់ពីគេហទំព័រ rkdnews
ដោយ៖ រស្មី