CamNews

សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យនំអន្សមយក្ស ក្នុងឱកាសព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ចូលកំណត់ត្រា ពិភពលោក

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ក្នុងឱកាសកម្ពុជា រៀបចំព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៥ ដែលមានដាក់តាំងបង្ហាញ ដោយនំអន្សមជ្រូកយក្ស ជាង ៣ តោន នោះ សម្តេចចង់ ឲ្យចូលក្នុងកំណត់ត្រា សៀវភៅហ្គីណេស ដែលជានំធំជាងគេបង្អស់ លើក្នុងពិភពលោក ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ក្នុង ឱកាសអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ៥៨ ចាប់ពីទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរ មានជ័យថា “កម្ពុជាកាលពីឆ្នាំទៅ បានធ្វើនំអន្សម ២តោន ៨ គីឡូ ហើយឆ្នាំនេះ គ្រោងធ្វើ ៣ តោន២ គីឡូ អន្សម យក្ស ហើយចឹងត្រូវអញ្ជើញពួកហ្គីណេស កំណត់ត្រាពិភពលោក មកពិនិត្យមើលនៅកម្ពុជា ថៃ ឡាវ វៀតណាម និង ចិន ពួកស៊ីអន្សមជ្រូក តើអន្សមណា ដែលធំជាងគេ ចូលហ្គីណេសប៊ុកបាន ឬអត់”។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ លោកស្រី ប៊ូជៀងហ្គូ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឲ្យភ្លស្សរស់ជាតិ នំអន្សម យក្សរបស់កម្ពុជា ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា នៅក្នុងឆ្នាំនេះ សម្តេចនឹងអញ្ជើញទៅប្រកាស បើកជាផ្លូវការ នូវការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ ដែលប្រារព្ធឡើង ចាប់ពីថ្ងៃ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ដើម្បី លើកទឹកចិត្តឲ្យយុវជនឲ្យពួកគេមានកម្លាំងចិត្ត បន្តព្រឹត្តិការណ៍មួយនេះទៀត ជារៀងរាល់ឆ្នាំ ។

សម្តេចបានឲ្យដឹងទៀតថា ក្រុមយុវជនរបស់កម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះ អស់រយៈ ពេល២ឆ្នាំមកហើយ រាប់ ទាំងឆ្នាំនេះ ៣ លើក ដោយឆ្នាំកន្លងមក លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានអញ្ជើញបើកព្រឹត្តិការណ៍នេះអស់ ២ ឆ្នាំមកហើយ ។

បើតាមសហភាព សហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ បានរៀបចំ សន្និសីទមួយបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងមានលក្ខណៈធំជាងមុន ប្លែកជាងមុន និងអស្ចារ្យជាងមុន ដោយក្នុងរយៈ ពេលបីថ្ងៃ នៃព្រឹត្តិការណ៍ នឹងមានការដាក់បង្ហាញ នូវទស្សនីយភាពប្លែកៗ ដែលក្នុងនោះរួមមាន នំអន្សមយក្សធំ ជាងគេបង្អស់លើក្នុងពិភពលោក , មួកស្លឹកត្នោត យក្សទម្ងន់ ១៩១,៥គីឡូក្រាម , អង្រុតយក្សកម្ពស់ ៥,៥ម៉ែត្រ , កន្រ្តងប្រហុកយក្ស , បំពង់ទឹកត្នោតយក្សចំណុះ ១៥លីត្រ , ការទាញព្រ័ត្រយក្ស , ល្បែងចត្រង្គ ឬល្បែងអុកយក្ស , ការប្រណាំងរទេះគោ ក្របី គោយន្ត និងត្រាក់ទ័រ , ការរាំចង្វាក់ម៉ាឌីហ្សូន ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ និង ប្រពៃណីដ៏ត្រចះត្រចង់ របស់កម្ពុជា ទៅកាន់ភ្ញៀវអន្តរជាតិ នៅទូទាំងពិភពលោក ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល