CamNews

តារាសម្តែងSeung Hun បរិចាគ ទឹកប្រាក់ប្រំាម៉ីនដុល្លា ទៅកុមារកំព្រាប្រទេសវៀតណាម





កាលពីថៃ្ងទី ៦ខែមករា កន្លងទៅនេះ តារាសម្តែងលោក Song Seung Hun បាន
ចូលរួមកម្មវិធី មូលនិធិជាតិ កុមារកំព្រាវៀតណាម ដោយរូបលោកបានបរិច្ចាគ
ជាទឹកប្រាក់ចំនួនប្រំាម៉ីនដុល្លា សំរាប់ផ្តត់ផ្តង់ជាសំភារៈ និងថៃ្លចំនាយ ផ្សេងៗ
ទៅលើកុមារកំព្រាដែលកំពុងរស់នៅសព្វថៃ្ងនេះ។

លោក Song Seung Hun បាននិយាយថា ខ្ញុំមិនខ្វល់ថាក្មេងៗតូចទំាងអស់
នេះគឺជាជនជាតិកូរ៉េឬជាជនជាតិវៀតណាមនោះទេ ខ្ញុំគ្រាន់តែគិតថាពួកគេ
ពិតជាត្រូវការជំនួយ និងការឧបត្ថម្ភដើម្បីទំនុកបំរុងពួកគេរៀនសូត្រនិងថវិការ
ប្រើប្រាស់ប្រចំាថៃ្ង ដើម្បីអោយពួកគេមានអនាគតល្អ ទៅថៃ្ងមុខ។

ហើយខ្ញុំសង្ឃឹមថា ទឹកប្រាក់បន្ថិចបន្តួចនេះដែលខ្ញុំចំនាយក្នុងកម្មវិធីនេះនិង
អាចផ្តល់សង្ឃឹមអោយពួកគេ ដើម្បីឈានទៅកាន់ភាពយោគជ័យទៅថៃ្ងខាងមុខ។
មូលនិធិកុមារកំព្រាវៀតណាម បានចាប់ផ្តើមបង្កើតតាំងពីឆ្នាំ ១៩៩៤ ក្នុងគោលបំនង
ផ្តត់ផ្តង់ការសិក្សា និងម្ហូបអាហារប្រចំាថៃ្ងអោយពួកគេទំាងអស់គ្នា រស់នៅដោយ
មានទំនុកចិត្ត។


ដោយ ខេមរៈ

soompi