អ្នកស្ម័គ្រចិត្ត ជនជាតិអង់គ្លេស នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងពិសោធន៏ ប្រឆាំងនឹងមេរោគ Ebola នៅក្នុងខែក្រោយ។

ទន្ទឹមនឹងការសាកល្បងកំពុងចាប់ផ្តើមនៅឯសកលវិទ្យាល័យ Oxford វ៉ាក់សាំងចំនួន ១០,០០០ នឹងត្រូវបានបង្កើតឡើង ដើម្បីធានាថា ឆាប់ៗនេះ វាអាចប្រើប្រាស់ បានយ៉ាងទូលំទូលាយ ប្រសិនបើការសាកល្បងនោះទទួលបានជោគជ័យ។ វ៉ាក់សាំងទាំងនោះត្រូវបានផលិតដោយ GlaxoSmithKline និង វិទ្យាស្ថានជាតិ សុខភាពសហរដ្ឋអាមេរិក ក្រោមជំនួយ ២.៨លានផោន ពី Wellcome Trust ដែលជា ក្រុមប្រឹក្សាស្រាវជ្រាវ និង នាយកដ្ឋានសំរាប់ការអភិវឌ្ឍន៏អន្តរជាតិ នៃចក្រភពអង់គ្លេស។

ជាដំបូង អ្នកស្ម័គ្រចិត្តចំនួន ៦០នាក់ នឹងត្រូវបានចាក់វ៉ាក់សាំងនៅក្នុងវិទ្យាស្ថាន Jenner នៅឯសកលវិទ្យាល័យ Oxford ហើយប្រសិនបើពួកគេមានប្រតិកម្មល្អ ស៊ាំនឹងថ្នាំនោះ បន្ទាប់មកអ្នកស្ម័គ្រចិត្តចំនួន ៤០នាក់ផ្សេងទៀត នឹងទទួលការចាក់វ៉ាក់សាំងនេះ នៅក្នុង Gambia។ ក្រុមដែលដឹកនាំដោយសាស្រ្តាចារ្យ Adrian Hill នឹងចាប់ផ្តើម ការចាក់វ៉ាក់សាំង នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ នៅពេលដែលពួកគេ ទទួលបានការយល់ព្រមអនុម័តដែលមានរបៀបរៀបរយត្រឹមត្រូវល្អ។ អ្នកស្ម័គ្រចិត្ត នឹងមិនប្រឈមនឹងជំងឺ Ebola ទេ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងហើយ ជំនួសឲការធ្វើតេស្តឈាម នឹង បង្ហាញ ថាតើសារពាង្គកាយរបស់ពួកគេ បានបង្កើតការការពារប្រឆាំងនឹងមេរោគនេះ រឺអត់។

ថ្នាំនេះ ដែលបានបង្ហាញភាពជោគជ័យក្នុងការធ្វើតេស្តលើសត្វ កំពុងត្រូវបានផលិត ជាការឆ្លើយតបនឹង ការផ្ទុះឡើងដ៏មហិមានៃមេរោគ Ebola ដែលមិនធ្លាប់មានពីមុនមក ដែលបានយក ជីវិតមនុស្សអស់ជាង ១,៤០០នាក់បាត់ទៅហើយ។

ប្រែសំរួលដោយ៖ មុនី
ប្រភព៖ telegraph