CamNews

Real Madrid ទំនងជាច្រានចោល ការចាប់អារម្មណ៍កីឡាករ Petr Cech

ព័ត៌មានកីឡា៖ ស្ថានភាពស្ងាត់ៗអាថ៌កំបាំង រវាងទំនាក់ទំនង Chelsea នឹង Real Madrid ស្ទើតែគ្មានតំរុយអ្វី​អាចបញ្ជាក់បានឡើយ ថា Real Mandrid កំពុងតែត្រូវបានអូសទាញឲ្យចូលជ្រៀតជ្រែកជាជនទី ៣ នៃកា​រ​ដេញ​ថ្លៃ​ទទួលយកកីឡាករ​ចាំ​ទី​ឥតប្រយោជន៍របស់ Chelsea នៅរដូវថ្មីនេះដែរ។

ភ្នាក់ងារដ៏គៀកស្និទ្ធបំផុតរបស់ កីឡាករ Petr Cech គឺលោក Victor Kolar ភ្លាមៗនេះ​បានបង្ហើបព័ត៌មានយ៉ាងក្ដៅគគុក ពីក្រោយខ្នង រវាង Arsenal នឹង Liverpool ដែលក្រុមទាំង ២ កំពុងតែប្រកួតប្រជែងគ្នា យ៉ាងបើកចំហរលើបណ្ដាញព័ត៌មាន​ពិភពលោក ដោយមិនដឹងថាមានជនទី ៣ អាចនឹងចូលជ្រែកដោយស្ងប់ស្ងាត់។

យោងតាមប្រភពព័ត៌មានបានផ្សាយបន្ដទៀតថា ភ្នាក់ងារជើងសាររបស់ Petr Cech បានធ្វើការទំនាក់ទំនងទៅកាន់ ថ្នាក់ដឹកនាំ Real Madrid ដោយផ្ទាល់ ប៉ុន្ដែផ្ទុយស្រឡៈនៃការរំពឹងទុក ដោយ Real Madrid មិនត្រូវការកីឡាករ​ចាំទីទៀតទេ ហើយទំនងមើលទៅក្រុមបានរុញច្រានចេញនូវការចរចារនោះទៀតផង។ ហើយម្យ៉ាង​វិញ​ទៀត បើយើងសម្លឹងមើលទៅ ស្ថានភាព Real Madrid បច្ចុប្បន្ន មិនមានឃើញអ្វីដែលខ្វះខាតនោះទេ ។

ប្រភពព័ត៌មានបន្ដទៀតថា បើទោះជាមិនមានភាពច្បាស់លាស់អំពីការសម្រេចចិត្ដ Real Madrid ក៏ Petr Cech​ ទំនងនិងផ្ទេរចេញនៅរដូវកាលថ្មី​នេះដែរ ព្រោះថាគ្មានឱកាសនឹង Petr Cech បានចូលលេងជាប់លាប់ឡើយ​ ដរាបណា វត្ដមាន Thibaut Courtois នៅតែបន្ដនៅក្នុងក្រុមគ្រប់ពេលវេលា។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footballfancast