CamNews

ព្រហើនហួស ៖ ក្រុមសកម្មប្រយុទ្ធ ដ៏សកម្ម ចាប់ជម្រិត ប្រពន្ធឧបនាយករដ្ឋមន្រ្តី​ បានសម្រេច

ព័ត៌មានអន្តរជាតិ ៖ យោធា​ ប្រទេស កាមេរូន បានអះអាងអោយដឹងថា​ សមាជិក ក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានគេស្គាល់ឈ្មោះថា ក្រុមសកម្មប្រយុទ្ធដ៏សកម្ម​ BokoHaramពួកគេបានចាប់ជម្រិតភរិយា ឧបនាយករដ្ឋមន្រ្តីប្រទេសនេះ នៅឯភាគខាងជើងប្រទេសរហូតទាល់តែបានសម្រេចពោលនៅឯក្រុង Kolofata នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា មេដឹកនាំសាសនា ក្នុងស្រុក ក៏ដូចជា អ ភិបាលក្រុង ក៏ត្រូវបានក្រុមខាងលើ ចាប់ជម្រិតចេញពីក្រុង  Kolofata  ដូចគ្នាដែរ ។ ដោយឡែក មាន សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យ៉ាងហោចណាស់  មនុស្ស ៥  នាក់  បានស្លាប់បាត់បង់ជីវិត ក្នុងករណីវាយប្រហារ ដោយនៅក្នុងនោះ ពលរដ្ឋក្នុងស្រុក សង្ស័យថាវាគឺជាស្នាដៃក្រុមសកម្មប្រយុទ្ធ Boko Haram ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធខាងលើបានបើកការវាយ ប្រហារឆ្លងព្រំប្រទល់ដែន ចូលទៅក្នុងប្រទេស កាមេរូន  ខណៈ ពេលដែល មានការដាក់ពង្រាយពល ទាហានគ្រប់ទីកន្លែង ។

គួររំឭកថា កាលពីអតីតកន្លងទៅ ក្រុម សកម្មប្រយុទ្ធមួយនេះ បានធ្លាប់ចាប់ជម្រិត បណ្តាជនបរទេស​ នៅឯភាគខាងជើង ប្រទេស​ រួមមានដូចជា   ក្រុមគ្រួសារជនជាតិបារាំង និង ក្រុមការងារ ជនជាតិចិន ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី