ជាមួយនឹងរាងកាយដ៏ស្រលូន សាច់សខ្ចី ស្លៀកពាក់ឈុតហែលទឹក ជាច្រើនរូប
បាននំាគ្នា វឹកហាត់រាងកាយបែបទាហាន ដោយម្នាក់ៗតម្រូវអោយរត់ លោតផ្លោះ
ហែលទឹក លីឈើ និងដេកនៅលើឆ្មេរ ដោយតម្រូវអោយនារីជាច្រើននាក់ដើរ
ជាន់នៅលើពោះពួកគេថែមទៀតផងដែរ មិនតែប៉ុណ្ណោះ នៅមានសកម្មភាព
ផ្សេងៗជាច្រើនទៀត ដែលពួកគេ មិនធ្លាប់បានធើ្វវាពីមុនមក។
ការវឹកហាត់នេះ ដំនើរការដោយ Tianjiao Special Guard Consultant Ltd ដែល
ជាកម្មវិធីលើកដំបូងសំរាប់វឹកហាត់រាងកាយសំរាប់នារីៗ ប្រចំាប្រទេសចិន។
កម្មវិធីនេះធើ្វឡើងក្នុងគោលបំនងចង់អោយ នារីៗទំាងអស់នៅក្នុងប្រទេសចិន
មានសមត្ថភាព មានរាងកាយរឹងមំា ដើម្បីបំបាត់ភាពទន់ខ្សោយ និងអាចធើ្វអោយ
ពួកគេមានកំលំាងចិត្តទៀតផងដែរ។
គូសបញ្ជាក់ផងដែរ នៅក្នុងសកម្មភាពនេះ បើសិនជាវឹកហាត់បានល្អពួកគេអាចនឹង
បញ្ចូនអោយទៅរៀនសូត្រ វឹកហាត់រាងកាយបន្ថែមនៅប្រទេសអ៊ីស្រាអែលទៀតផងដែរ។
ដោយ ខេមរៈ
dailymail