ថ្មីៗនេះ ក្នុងពិធីបញ្ចប់ថ្នាក់វិទ្យាល័យរបស់វិទ្យាល័យLake Norman នៅCarolinaខាងជើង
សហរដ្ឋអាមេរិច សិស្សនារីម្នាក់បានមានសកម្មភាពដ៏ចម្លែកមួយបង្កឲ្យមានការហួសចិត្ត
យ៉ាងខ្លាំង។

យុវនារីជាសិស្សសាលាម្នាក់បានបង្ហាញ"កន្លែងសម្ងាត់"របស់ខ្លួន ដែលរឿងនេះត្រូវបានបែក
ធ្លាយក្រោយពេលសៀវភៅកំនត់ហេតុមានតំលៃ100 USD បានចេញលក់។សកម្មភាពដែល
ពិបាកនឹងយល់ និងមិនត្រឹមត្រូវរបស់សិស្សនារីខាងលើនេះ បានធ្វើឲ្យឪពុកម្តាយសិស្សជាច្រើន
មានការខឹងសម្បារ។ ស្រ្តីម្នាក់បាននិយាយថា: “ពេលកូនខ្ញុំយកសៀវភៅនោះមកឲ្យខ្ញុំមើល ខ្ញុំមាន
ការហួសចិត្តយ៉ាងខ្លាំង”។

សិស្សនារីបង្អួតរបស់ពិសេស

ក្នុងពិធីថតរូបដើម្បីទុកជាអនុស្សាវរីយ៏ក្នុងសៀវភៅកំនត់ហេតុ មនុស្សគ្រប់គ្នាមិនមានអ្នកណា
ចាប់អារម្មណ៏លើសកម្មភាពដ៏អាម៉ាស់នោះទេ។ អ្នកគ្រូDawn Creason អ្នកថ្លែងការណ៏ក្នុងវិទ្យា
ល័យបានឲ្យដឹងថា នេះគឺជាសកម្មភាពមួយមិនមានចេតនាឡើយ។ គាត់បានបន្ថែមថា សិស្ស
នារីនោះបានអង្គុយដោយត្បៀតភ្លៅទាំងពីរចូលគ្នា ហើយក៏លេចចេញនូវរូបភាពដោយអចេតនា។
ប៉ុន្តែអាណាព្យាបាលសិស្សៗ មិនសូវជឿសំដីរបស់អ្នកគ្រូម្នាក់នោះទេ ដោយពួកគាត់យល់ថា
វាគ្រាន់ជាការដោះសារ ដើម្បីកុំឲ្យខូចកេរ្តិ៍ឈ្មោះសាលាប៉ុណ្ណោះ។
សព្វថ្ងៃប៉ូលីសនៅIredell កំពុងធ្វើការត្រួតពិនិត្យក្នុងករណីខាងលើនេះ ចំណែកខាងវិទ្យាល័យក៏
បានប្រមូលយកសៀវភៅកំនត់ហេតុនោះវិញ ដោយសងលុយទៅឪពុកម្តាយរបស់សិស្សវិញ៕

ដោយ៖ សិលា
ប្រភព៖ k14