ភ្នំភ្លើង Marum Crater ត្រូវបានគេចាត់ទុកថា ជាភ្លំភ្លើងដែលគ្រោះថ្នាក់ និងពិបាកចូលទៅជិត
បំផុតក្នុងពិភពលោក ប៉ុន្ដែ អ្នកស្រាវជ្រាវ ២រូប នៅតែមិនខ្លាចស្លាប់ នៅពេលពួកគេព្យាយាមថត
យកសកម្មភាព និងទិដ្ឋភាពដ៏អស្ចារ្យនេះ។

ប្រទេសកោះ Vanuatu នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក គឺជាតំបន់ដ៏ស្រស់ស្អាត និង
ស្ងប់ស្ងាត់ ប៉ុន្ដែ មិនឆ្ងាយពីទីនេះប៉ុន្មាន គេឃើញមាន កោះមួយដែលមានឈ្មោះថា Ambrym
ជាកន្លែងដែលមានភ្នំភ្លើង Marum Crater កំពុងតែស្ថិតក្នុងដំណាក់កាលផ្ទុះឆេះយ៉ាងខ្លាំងក្លា។
Marum Crater ត្រូវបានគេចាត់ទុកថា ជាកន្លែងពិបាកចូលក្បែរបំផុតក្នុងពិភពលោក។ ជាងនេះ
មនុស្សដែលបានទៅដល់ភ្នំភ្លើង Marum Crater គឺមានចំនួនតិចជាង បើធៀបនឹងមនុស្សដែល
បានឡើងដល់ភពព្រះចន្ទ។

បើទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ ២រូប គឺ Sam Cossman និង George
Kourounis មកពីអាមេរិក នៅតែសម្រេចចិត្តធ្វើដំណើរទៅកាន់តំបន់នេះ ក្នុងអំឡុងភ្នំកំពុងផ្ទុះ
ឆេះ។

ដើម្បីជ្រាបច្បាស់ថា Sam Cossman និង George Kourounis បានប្រឈមនឹងគ្រោះថ្នាក់យ៉ាង
ណានោះ សូមទស្សនាវីដេអូខាងក្រោម ៖

<object width="461" height="395" data="http://www.youtube.com/v/BAdFvTo9874&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/BAdFvTo9874&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider