ភ្នំពេញ៖ ក្រោយផ្ទុះកំហឹងរហូតបង្កើត បានជាសង្គ្រាមពាក្យសម្ដី ផ្អើលពេញ Facebook កាលពីថ្ងៃទី២២ វិច្ឆិការួចមក មុននេះបន្ដិចម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោកកីឡាករ វ៉ន វីវ៉ា បានបដិសេធនឹងសំណើរបស់កីឡាករ សេន ប៊ុនថេន វិញ បន្ទាប់ពី ប៊ុនថេន សុំឲ្យកំណត់ថ្ងៃប្រកួតដាក់ខ្សែក្រវាត់ ISKA នោះ ។

កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅអ្នកលេង Facebook ជាច្រើនបានកើនការភ្ញាក់ផ្អើល នៅពេលកីឡាករជើងខ្លាំង របស់កម្ពុជា២រូបគឺកីឡាករ វ៉ន វីវ៉ា និងកីឡាករ សេន ប៊ុនថេន នាំគ្នាសរសេរពាក្យពេចន៍ឌឺដងផ្លែផ្កាដាក់គ្នាវិញទៅមក ដែលឈានទៅដល់ការណាត់គ្នាប្រកួតលើសង្វៀនទៀតផង ។

សូមរំឮកថា ពាក្យពេចន៍សរសេរឌឺដងដាក់គ្នាកាលពីម្សិលមិញនោះរួមមានកីឡាករ វ៉ន វីវ៉ា “ចាស់ថាកុំអួតពេក ចាញ់គឺ វាអញ្ចឹង ហាហា ខ្លាំងទៀតទៅអាប្អូន! ស្តាយណាស់ បើដឹងថាឯងអញ្ចឹងនោះ បងមិនទុកឲ្យបាន៥ទឹកទេ ។ ៤ទឹកមិន ទាន់ទេគឺអាប្អូនសុំបង (កុំវ៉ៃពេកជួយគ្នា ឲ្យបានចប់ទឹកផង នេះជាពាក្យរបស់ សេន ប៊ុនថេន) សុំទោសបងប្អូន ខ្ញុំមិនគួរ និយាយពាក្យទាំងនេះទេ តែគាត់ធ្លាប់ថាឲ្យរូបខ្ញុំខ្លាំងៗពេក (ឥឡូវខ្ញុំចង់ឲ្យ សេន ប៊ុនថេន បានលឺថា ខ្ញុំនេះនិយាយ ពិតឬទេ? ចេញពីមាត់របស់គាត់) អ្នកចង់ដាក់ ៨០០០$ មក សម្រាប់អ្នកឈ្នះតែ៨០$ សម្រាប់អ្នកចាញ់ហ៊ានទេ (សម្រាប់អ្នកពូកែនិយាយថាឲ្យគេនោះ” ។

រីឯកីឡាករ សេន ប៊ុនថេន សរសេរឆ្លើយតបវិញថា “ម្ចាស់ខ្សែក្រវាត់ ISKA ដូចជាចេះដឹងគួរសមដែរ ឯឈ្មោះក៏ល្បី ចុះហេតុអីបានជាសម្តី ចេញមកដូចជាមនុស្សមិនដែលចូលសាលា….ខ្ញុំដូចជាមិនព្រឺក្នុងរឿងនេះដែរ ។ បើខ្លួនឯងគ្រាន់ បើមែននោះ ហ៊ានដាក់ខ្សែក្រវាត់ ISKA ដែលមួយជីវិតបានតែមួយនេះទេ? បើហ៊ានដាក់ថ្ងៃកំណត់នៅឆ្នាំ២០១៥ ខ្ញុំស្វាគមន៍ម្ចាស់ខ្សែក្រវាត់ ISKA ជានិច្ច ។ ខ្ញុំឲ្យដាក់ពេលកំណត់នេះ ពីព្រោះខ្ញុំមានកម្មវិធីប្រកួតនៅក្រៅប្រទេសច្រើន ដែលគេមករកខ្ញុំព្រោះថាខ្ញុំបាទ សេន ប៊ុនថេន មិនមែនជាកង្កែបក្នុងអណ្តូងដូចម្ចាស់ខ្សែក្រវាត់ ISKA ទេ”

ការប្រើពាក្យសម្ដីសរសេរលើ Page ផ្ទាល់ខ្លួនខាងលើ បើទោះបីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំ ទ្រវិស័យ កីឡាក្នុងស្រុកយ៉ាងណាក្ដី ក៏កីឡាករជើងខ្លាំងទាំង២មិនព្រមបញ្ឈប់សកម្មភាពនេះដែរ ជាពិសេសនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកានេះកីឡាករ វ៉ន វីវ៉ា បានបន្ដសរសេរ ក្នុងគណនី Facebook ផ្ទាល់របស់គេថា “មិនបាច់ចាំប្រកួតអីទេខ្ញុំមិនចង់ ប្រកួតជាមួយអ្នកដែលចាញ់ច្រើននោះទេ! សុំឲ្យអ្នកនិយាយពិត មកបានហើយបងទុកឲ្យអ្នកខ្លាំងនិយាយចុះ បញ្ជាក់មក មើលថាតើការប្រកួតជាមួយគ្នាម្ដងៗនោះ មានដែរប្រើពាក្យទាំងនេះទេ (វៃល្មមៗអាពួកម៉ាកដែរឬទេ?) ក្នុងត្រឹមតែទឹកទី ៣ ឬទឹកទី៤ មុននឹងឆ្លើយសុំឲ្យអ្នកស្បថផង បើនិយាយមិនពិតសុំឲ្យប្រកួតចាញ់មួយជីវិត (A) ខ្ញុំ សេន ប៊ុនថេន ធ្លាប់និយាយមែនពីមុនជាមួយ វីវ៉ា, (B)ខ្ញុំ សេន ប៊ុនថេន មិនយាយទេពីមុនជាមួយ វីវ៉ា ។ (អ្នកដែលមិនដឹងសូមកុំឆ្លើយ អី) មានរឿងដែលល្អបំផុត មួយទៀតរបស់ឯងផងដែរ ជាអ្នកចង់បានខ្សែក្រវាត់ ពេករួបឯងអត់ទោសផងបាទ” ។

ទោះបីជាយ៉ាងណាពេលនេះ គេមិនទាន់ឃើញមានការប្រតិកម្មពីសំណាក់កីឡាករ សេន ប៊ុនថេន នៅឡើយទេ (លើ Page Facebook សេន ប៊ុនថេន) ។ ប៉ុន្ដែងាកទៅមើលការសរសេរបន្ដរបស់កីឡាករ វ៉ន វីវ៉ា គេហាក់សង្ស័យថា វីវ៉ា ខ្លាចបាត់បង់ខ្សែក្រវាត់ ISKA របស់ខ្លួន ដូច្នេះទើបបដិសេធមិន ប្រកួតជាមួយកីឡាករ សេន ប៊ុនថេន ដូច្នេះ ៕

ផ្ដល់សិទ្ធិដោយ៖ looking today