ភ្នំពេញ៖ កញ្ញា សុខា ឌីសាណូ ក្រោយពីមានឈ្មោះ ជាតារាចម្រៀង ក្នុងផលិតកម្មរួចមក ត្រូវបានមហាជន ដាក់ការចាប់អារម្មណ៍ ច្រើនគួរសម ជុំវិញសកម្មភាពសម្តែង ក្នុងវិស័យសិល្បៈ ក៏ដូចជារឿងរ៉ាវ ឯកជនផ្ទាល់ខាងក្រៅរបស់នាង។ ស្របពេលថ្មីៗ នេះមានការ លើកឡើងថា នាងកំពុងតែមានទំនាក់ទំនង ស្នេហាស្ងាត់ៗ ជាមួយអ្នកជំនួញ អាណិកជនឆ្លងទ្វីបម្នាក់ មានទ្រព្យហូរហៀ ចាយមិនអស់។

គេធ្លាប់នៅចាំថា មុននេះបន្តិច ក៏មានលេចឮ រឿងរ៉ាវទំនាក់ទំនង ស្នេហាក្រៅឆាក របស់តារាចម្រៀង សុខា ឌីសាណូ ជាបន្តបន្ទាប់ដោយល្បីថា សម្បូរបុរសៗតាមចែចង់ ប្រាថ្នាថ្ពក់យកបេះដូង របស់នាង ធ្វើជាគូគ្រង ទៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះ ក៏លេចធ្លាយព័ត៌មានទៀតថា នាងបានលួចបង្កាត់ ភ្លើងស្នេហ៍ ជាមួយនិស្សិត កំពុងបន្តការសិក្សាក្រៅស្រុកម្នាក់។ ប៉ុន្តែផ្ទុយទៅវិញព័ត៌មាននេះ ត្រូវបាន សាណូ បដិសេធចោល។

ទោះបីជាយ៉ាងនេះក្តី រឿងរ៉ាវចាស់ ទើបតែស្ងប់ស្ងាត់ បានមួយរយៈខ្លី ពេលនេះ ស្រាប់តែលេចរឿងថ្មី ចូលមកដល់ ដោយមានប្រភពកៀកកិត ទម្លាយថា សុខា ឌីសាណូ បច្ចុប្បន្ននេះ មានមន្តស្នេហ៍មិនធម្មតាឡើយ ពោលមិនត្រឹមតែ ធ្វើឱ្យក្រុមកន្លង់ៗក្នុងស្រុក ជ្រួលជ្រើមនោះទេ គឺថែមទាំងឆក់បានបេះដូង និងក្តីស្រឡាញ់ ពីអ្នករស់នៅក្រៅស្រុក ឲ្យឈ្លក់វង្វេង ធ្លាក់ក្នុងរណ្តៅ ស្នេហ៍ដ៏សែនជ្រៅ ដកចិត្តពីនាងមិនរួច។

ប្រភពចេញពីចង្កោម អ្នកសិល្បៈស្និទ្ធស្នាល តារាស្រី សុខា ឌីសាណូ បានបង្ហើបមកថា មួយរយៈពេលនេះ សាណូ ហាក់កំពុងតែ មានយីអ៊ុនឡើងស្រឺតៗតែម្តង ក្រោយពីមានទំនាក់ទំនងស្នេហ៍ ដ៏ផ្អែមល្ហែម ជាមួយបុរសអ្នកជំនួញ អាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី ដោយស្ងាត់ៗមកនោះ។

ប្រភពខាងលើ បាននិយាយទៀតថា អំឡុងពេល២-៣ខែនេះ តារាចម្រៀងវ័យ២៥ ឆ្នាំ ទើបមានឈ្មោះល្បីរើបៗ លើវិថីសិល្បៈ កញ្ញា សុខា ឌីសាណូ ហាក់មានភាពល្អូកល្អឺន ជាមួយបុរសអ្នកជំនួញឆ្លងប្រទេស ម្នាក់ខ្លាំងណាស់។ ម្យ៉ាងទៀត បើតាមដឹងបុរសម្នាក់នេះ ក៏មានគម្រោងជួយជ្រោមជ្រែង ឧបត្ថម្ភដល់ការរស់នៅ ប្រចាំថ្ងៃរបស់តារាស្រីរូបនេះ ទៅតាមតម្រូវការ ដែលនាងចង់បានទៀតផង។

បុរសអ្នកជំនួញវ័យ៤០ឆ្នាំប្លាយខាងលើ ក៏ធ្លាប់និយាយសារភាព សុំចូលស្តីដណ្តឹងរៀបការ ជាមួយតាមប្រពៃណី ជាមួយ កញ្ញា សុខា ឌីសាណូ ដោយត្រង់ៗ។ ប៉ុន្តែត្រង់ថា តើ សាណូ យល់ព្រមតាមសុំណើរនេះ ឬមួយយ៉ាងណានោះទេ?

ជុំវិញព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នេះគេហទំព័រ LookingTODAY បាន ទាក់ទង ដើម្បីរកការបំភ្លឺពីកញ្ញា សុខា ឌីសាណូ ដែរ ប៉ុន្តែលេខទូរស័ព្ទ របស់នាងគ្មានការឆ្លើយតប ។

តារាចម្រៀងជើងថ្មី ទើបមានឈ្មោះល្បីសន្សឹមៗ ក្នុងវិស័យសិល្បៈ កញ្ញា សុខា ឌីសាណូ មានដើមកំណើត ចេញមកពីខេត្តបាត់ដំបង បច្ចុប្បន្ននាងមានអាយុ២៥ឆ្នាំ។ ឌីសាណូ ឈានជើងចូលប្រឡូក ក្នុងសង្វៀនសិល្បៈ នាអំឡុងចុង ឆ្នាំ២០០៩ ហើយសព្វថ្ងៃនេះ ក្រៅពីការច្រៀង និងសម្តែង នាងក៏មានឱកាស ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនតូចធំ មួយចំនួនក្នុងស្រុកផង ដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល