ស្ទើរតែមិនគួរអោយជឿ ៖ គួរបញ្ជាក់ថា ជាមួយនឹងប្រធានបទ ដែលគេបានលើកឡើង អោយដឹងថា"ពីផ្សារទំនើប ដែលត្រូវបានគេបោះបង់ចោល ក្លាយទៅជា បឹងធម្មជាតិ ពោរពេញ ដោយត្រីរាប់ពាន់ ក្បាល" បានក្លាយជាបេក្ខភាព សារព័ត៌មាន មាន ការចុះផ្សាយ ទំព័រមុខ នៅតាមបណ្តាគេហទំព័រ សារ ព័ត៌មានល្បីៗរបស់ពិភពលោក ពោល ផ្សារទំនើប The New World Mall ផ្ទាល់តែម្តង ដែល មានទីតាំង ស្ថិតនៅក្រុង បាងកក ប្រទេសថៃ នេះ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហ ទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ។

ប្រភព បញ្ជាក់អោយដឹងថា ផ្សារទំនើបមានកំពស់ច្រើនជាន់មួយកន្លែងនេះកាលពីអំឡុងឆ្នាំ១៩៩៧ បានបិទទ្វារ ក្រោយពីបានរកឃើញ ថាមានការសាងសង់ឡើង ខុសបច្ចេកទេសនិងរំលោភបទបញ្ជា ដោយនៅក្នុងនោះ រយៈពេលប៉ុន្មានឆ្នាំ ក្រោយ ពោល នៅឆ្នាំ ១៩៩៩ បេក្ខភាពផ្សារ ទំនើប ដែលត្រូវ បានគេបោះបង់ចោលមួយនេះ ក៏បានទទួលរងនូវគ្រោះអគ្គីភ័យ ឆាប ឆេះ ជា បន្តទៅទៀត ដោយ បានធ្វើអោយមានការខូចខាត យ៉ាងដំណំ រួមមានដំបូល អាគារដូចគ្នាដែរ ។

ក្នុងរយៈពេលដ៏ខ្លី ខណៈពេលវេលា ចេះតែដើររំកិលទៅមុខយ៉ាងលឿន អម ជាមួយនឹង វដ្តនៃ រដូវ កាល រដូវប្រាំង ក៏ដូចជា រដូវវស្សានោះ បានធ្វើអោយ ផ្សារទំនើបមួយកន្លែងនេះ ក្លាយទៅជាបឹងធម្ម ជាតិ ពោរពេញទៅដោយដង្កូវទឹក បង្កើតបានជាមូលខ្លា ។ ជាកិច្ចអន្តរាគមន៍ ដើម្បីឆ្លើយតប ទៅនឹង ហានិភ័យ អាចកើតមានឡើង បាននូវជម្ងឺគ្រុនឈាម ប្រជាជន ក្នុងតំបន់ ក៏បានយកត្រី ទៅប្រលែង នៅទីនោះ តែដឹងអីថា ក្នុងមួយពព្រិចភ្នែក បណ្តាត្រី ដែលបានប្រលែងទាំងនោះ បានកើតកូនចៅជា ច្រើនសន្ធឹកសន្ធាប់ ស្ទើរតែមិនគួរអោយជឿ ផ្ទាល់តែម្តង ខណៈ បានញ៉ាំងអោយ ទីតាំង ផ្សារទំនើប មួយកន្លែងនេះ ដែលត្រូវបានគេបោះបង់ចោល ក្លាយទៅជា បឹងធម្មជាតិ ពោរពេញទៅដោយត្រីគ្រប់ ប្រភេទតែម្តង ៕

<object width="498" height="427" data="http://www.youtube.com/v/lK_gj33_Nu8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/lK_gj33_Nu8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល