បើតាមប្រភពព័ត៌មានពី PhoneArena, Samsung កំពុងតែមានគំរោងបំពាក់កាមេរ៉ា 16 Mega
pixel រួមជាមួយសមត្ថភាពការពាររំញ័រ OIS ដល់ស្មាតហ្វូន Galaxy S5, Galaxy Note 4 និង
បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗ របស់ខ្លួន នៅក្នុងឆ្នាំ២០១៤។

កាលពីថ្ងៃច័ន្ទ សប្តាហ៍មុន Samsung បានបញ្ជាក់ឲ្យដឹងថា ខ្លួននឹងប្រើប្រាស់ម៉ូឌុល camera
16 Megapixel របស់ Sony ឬ Samsung LSI (ក្រុមហ៊ុន "កូន" របស់ Samsung) ដើម្បីបំពាក់ដល់
Galaxy S5។ នៅក្នុងករណីនេះ Sony កំពុងតែដណ្តើមបានអាទិភាពច្រើនជាង ក្នុងពេលដែល
ក្រុមហ៊ុនជប៉ុនមួយនេះ មានភាពល្បីឈ្មោះយ៉ាងខ្លាំងជាមួយនឹង Brand កាមេរ៉ា នៅលើស្មាត
ហ្វូន ដែលក្នុងនោះយើងអាចរាប់ទាំងបណ្តាកំពូលស្មាតហ្វូន ដែលកំពុងតែប្រើប្រាស់កាមេរ៉ា
របស់ Sony សព្វថ្ងៃដូចជា LG G2, Nexus 5, iPhone 5S, Samsung Galaxy S4 និងទាំង
Galaxy Note 3 ទៀតផង។

នៅក្នុងពេលបច្ចុប្បន្ននេះ កាមេរ៉ានៅលើស្មាតហ្វូន បានឈាន និងឈប់នៅត្រឹមទំហំ 13
Megapixel រួមជាមួយនឹងសមត្ថភាពការពាររំញ័រ OIS។ ដូច្នេះ នៅក្នុងឆ្នាំ២០១៤ ខាងមុខ
វាអាចនឹងត្រូវបោះជំហានទៅមុខ មួយជំហានទៀតចូលដល់កំរិត កាមេរ៉ា16 Megapixel
រួមជាមួយការ Support OIS ហើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- ស្មាតហ្វូនចំនួនជាង ២៥០ លានគ្រឿង ត្រូវបានលក់ចេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៣
- Tablet Samsung បានធ្វើឲ្យអ្នកប្រើប្រាស់ សប្បាយចិត្តជាង iPad របស់ Apple
- លេចចេញរូបភាព និងលក្ខណៈសម្បត្តិរបស់ Nokia Lumia 525 ម៉ូដែលតំលៃថោក
- ទស្សនាវីដេអូ រថយន្ត (ឡាន) ហោះ AeroMobil 2.5
- គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home យ៉ាងម៉េចដែរទៅ?

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview