ក្នុងបទបង្ហាញមួយនៅចំពោះមុខ ផ្នែក Marketing នៅមហាវិទ្យាល័យ Arizona, អាមេរិច, លោក
Ken Segall - អ្នកធ្លាប់ដឹកនាំផ្នែកពាណិជ្ជកម្មផលិតផលរបស់ Apple បានចែករំលែកឲ្យដឹងព័ត៌-
មានជាច្រើនជុំវិញការបង្កើតឈ្មោះ ស្មាតហ្វូនប្រើ iOS របស់ក្រុមហ៊ុន ដែលសព្វថ្ងៃវាមានឈ្មោះ
ល្បីយ៉ាងខ្លាំងជាមួយនឹងឈ្មោះថា "iPhone" ដូចសព្វថ្ងៃនេះ។ ក្នុងនោះ លោកបានឲ្យដឹងថា មុន
នឹងជ្រើសរើសយកឈ្មោះ "iPhone", Apple បានរំលឹកដល់ឈ្មោះបួនទៀតគឺ "Tripod", "Telepod",
"Mobi" នឹងចុងក្រោយគេគឺ "iPad" (?!). ដើម្បីឲ្យងាយយល់ថា ហេតុអ្វីបានជាមានឈ្មោះទាំង-
នោះ, Segall ស្រាយបញ្ជាក់ដូចខាងក្រោម:

Tripod: ពាក្យ "Tri" គឺបានមកពីពាក្យពេញថា "Triple" (ដែលមានបី)។ Apple ចង់ឲ្យស្មាតហ្វូន
របស់ខ្លួនមានតួនាទីបីចូលគ្នាគឺ អាចធ្វើការ Call និង SMS ដូចទូរស័ព្ទធម្មតា, អាចស្តាប់ចំរៀង
បានពិរោះដូច iPod, និងអាចមានសមត្ថភាពប្រើ Internet។

Telepod: ប្រហែលជាអ្នកណាក៏អាចយល់បានន័យនេះ។ "Telepod" គឺជាការរួមផ្សំនៃពាក្យ
"Telephone" និង "iPod"។ Apple ចង់ប្រែក្លាយ iPod ឲ្យទៅជាស្មាតហ្វូនមួយដែលអាចស្តាប់
តន្ត្រីបានយ៉ាងពិរោះ។

Mobi: វាពិតណាស់ថា វាជាពាក្យកាត់នៃ "Mobile" (ទូរស័ព្ទ)។

iPad: វាជារឿងដែលមនុស្សជាច្រើនមិនបានដឹងនោះគឺ ពេល Apple ស្ថិតនៅក្រោមការគ្រប់
គ្រងរបស់ Steve Jobs, ក្រុមហ៊ុនបានស្រាវជ្រាវ និងអភិវឌ្ឍ Tablet មុន, ជំនួសឲ្យស្មាតហ្វូន។
ជាក់ស្តែង ជាចុងក្រោយ Apple បានសំរេចផ្តោតគោលដៅ ទៅលើការផលិត ស្មាតហ្វូនវិញ
នេះគឺជាមូលហេតុដែលឈ្មោះ iPad ប៊ិះនឹងត្រូវបានដាក់ឲ្យ ស្មាតហ្វូនប្រើ iOS របស់ក្រុមហ៊ុន។

បើទោះជាធ្លាប់បានរំលឹកដល់ 4 ឈ្មោះខាងលើ ប៉ុន្តែជាចុងក្រោយ Apple ក៏បានជ្រើសរើសយក
ឈ្មោះ iPhone។ ប្រហែល នេះគឺជាសំរេចចិត្តដ៏ត្រឹមត្រូវមួយរបស់ក្រុមហ៊ុន ព្រោះថា "iPhone"
បានធ្វើឲ្យ Apple ក្លាយទៅជាសាជីវកម្មបច្ចេកវិទ្យាធំបំផុតនៅលើពិភពលោក ហើយ "iPhone" ក៏
ងាយស្រួលហៅ និងស្រួលចាំជាង "Tripod" រឺ "Telepod" ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ TTE