CamNews

សុភ័ក្ត្រ​ កុសុម៉ា​ បដិសេធចូ​លច្រៀង​ នៅហង្ស​មាស

ភ្នំពេញៈ ថ្មីៗនេះ មានព័ត៌មាន លេចឮល្ហិចល្ហៀងមកថា កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលកន្លងធ្លាប់ ស្រមៃថា ចង់ក្លាយជាតារាចម្រៀង មានទ្រនំជ្រកត្រឹមត្រូវ និងអាចសាងកេរ្តិ៍ឈ្មោះល្បី ដូចជា តារាចម្រៀងដទៃ ពេលនេះក្តីស្រមៃរបស់នាង បានក្លាយជាការពិតហើយ បន្ទាប់ពីខាង ផលិត កម្មល្បីឈ្មោះ រស្មីហង្សមាស បានបើកភ្លើងខៀវ ទទួលយកនាងឲ្យច្រៀង និងចុះកុង ត្រា ជាមួយគ្នា ទើបតែរួចកាលពីពេលថ្មីៗ កន្លងទៅនេះ ។

បើតាមប្រភព ពីអ្នកសិល្បៈ បានបង្ហើបឲ្យដឹងថា ពេលនេះតារាចម្រៀង បោះជំហានចូល ប្រឡូក សិល្បៈ តាំងពីកុមារភាព កញ្ញា សុភ័ក្ត្រ កុសុម៉ា បានក្លាយជាតារាចម្រៀង ជ្រកក្រោម ដំបូល ផលិតកម្មហង្សមាស ហើយ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ នាងត្រូវបានខាងអ្នក គ្រប់គ្រង នៅហង្សមាស ហៅទៅជួប និងចុះកុងត្រាជាមួយគ្នា ហើយមិនយូរទៀតទេ នាងនឹង មានបទ ចម្រៀងចេញ លក់នៅលើទីផ្សារហើយ ។

ពាក់ព័ន្ធ នឹងការលើកឡើងនេះ ត្រូវបានតារាចម្រៀងស្រី វ័យក្មេងសិចស៊ី កញ្ញា សុភ័ក្ត្រ កុសុម៉ា ប្រាប់ LookingTODAY ឲ្យដឹងថា នាងពិតជាសប្បាយ ចិត្តណាស់ ប្រសិនបើរឿងនោះ ជាការពិត ព្រោះថាទម្រាំតែក្លាយជា តារាចម្រៀង ក្នុងផលិតកម្មមួយៗ គឺមិនមែនជារឿងងាយ ស្រួលទេ ជាពិសេស គឺផលិតកម្មហង្សមាស ។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាង និងទស្សនិកជនខកចិត្ត នោះ គឺ រឿងនេះមិនមែន ជាការពិតហើយ ពេលនេះនាងក៏មិនទាន់បាន ចុះកុងត្រាច្រៀងឲ្យ ផលិតកម្ម ណាមួយឡើយ ។

តារាចម្រៀងរូបស្រស់សាច់សរ សុភ័ក្ត្រ កុសុម៉ា បាននិយាយលាយឡំសំលេង រួសរាយរាក់ទាក់ ថា "រហូតមកដល់ ពេលនេះខ្ញុំ នៅមិនទាន់មាន ផលិតកម្មណាទាក់ទង ឲ្យចូលច្រៀង ឬក៏ជាប់ កុងត្រា ជាមួយផលិតកម្មណានោះទេ ពោលគឺពេលនេះខ្ញុំ នៅមិនទាន់មានទ្រនំច្បាស់លាស់ ទេ ។ សម្រាប់រឿងដែល លេចឮនោះខ្ញុំសុំច្រានចោលទាំងស្រុងថា វាជារឿងមិនពិតហើយ បើសិន ជារឿងនោះពិត ប្រាកដខ្ញុំនឹងបើកចំហរភ្លាម គ្មានហេតុផលអីត្រូវលាក់បាំងនោះទេ" ។

បើទោះបីជាយ៉ាងណាស្រីស្អាត រាងតូចច្រឡឹងរូបនេះ ក៏បានបង្ហើបឲ្យដឹងថា ទោះជាពេលនេះ នាងមិនទាន់មានផលិតកម្មជ្រក ក៏ដោយ តែការងារសម្រាប់នាង នៅតែមមាញឹកដដែល ព្រោះ ថាពេលនេះ នាងច្រៀងប្រចាំឲ្យក្លឹបកម្សាន្ត២ និងមានទទួលការងារមួយចំនួនទៀត។ នៅក្នុង ពេលឆាប់ៗខាងមុខនេះ នាងក៏អាចមានគម្រោងត្រៀម ចេញទៅច្រៀងនៅ ក្រៅប្រទេសផងដែរ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល