បរទេស៖ ផ្លែទទឹម ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមផ្លែឈើដ៏ល្អបំផុតនៅលើផែនដី ដែលវាមានផ្ទុកនូវសារធាតុមានប្រយោជន៍ជាច្រើនសម្រាប់ជួយការពារ និងធ្វើឲ្យមានសុខភាពល្អ ។ តើអ្នកដឹងទេថា ផ្លែទទឹមមានសារៈ ប្រយោជន៍អ្វីខ្លះ ចំពោះសុខភាពរបស់អ្នកនោះ? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោមនេះទាំងអស់គ្នា៖

១. សុខភាពបេះដូង (Heart)
សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែទទឹម អាចជួយឲ្យបេះដូងមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃ ការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជួយធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ថយចុះ ។

២. ការពារជំងឺមហារីក
សារធាតុ Phytochemicals មាននៅក្នុងផ្លែទទឹម មិនត្រឹមតែមានសមត្ថភាពជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កឲ្យមានជំងឺមហារីកនោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោះ និងសួតបានទៀតផង ។

៣. ជួយដល់ការរលាកសន្លាក់
តាមការសិក្សាបានបង្ហាញឲ្យដឹងថា ផ្លែទទឹមមានផ្ទុកនូវជាតិប្រូតេអ៊ីន Enzyme ដែលអាចជួយប្រយុទ្ធប្រឆាំង និង ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងបាន ។

៤. ជួយសម្អាតធ្មេញ
ការបរិភោគផ្លែទទឹម អាចជួយសម្អាតធ្មេញ និងកញ្ចាញជាតិបាក់តេរីដែលបង្កឲ្យមានជំងឺអញ្ចាញធ្មេញ ។

៥. ការពារជំងឺភ្លេចភ្លាំង
តាមការសិក្សាមួយបានរកឃើញថា សារជាតិ Polyphenols ក្នុងផ្លែទទឹមអាចជួយការពារជំងឺភ្លេចភ្លាំង និងថយចុះការ ចងចាំនៅពេលអ្នកឈានចូលវ័យចំណាស់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល