ព័ត៌មានអន្តរជាតិ ៖ បងប្អូន ក្រុមគ្រួសារជនជាតិចិន ជា សាច់ញាត្តិជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ដោយសារតែ ករណីបាត់ខ្លួនយន្តហោះ របស់ ក្រុមហ៊ុនអាកាស ចរណ៍ ម៉ាឡេស៊ី MH370 បាននាំគ្នា ប្រារព្ធខួប ៦ ខែ ចាប់តាំងពីថ្ងៃបាត់ខ្លួន នេះ បើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី

សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រុមគ្រួសារជនជាតិចិន ទាំង ៣០ គ្រួសារ បានមកប្រមូលផ្តុំគ្នា នៅឯព្រះវិហារសាសនាមួយកន្លែង ក្នុងក្រុង ប៉េកាំង ប្រទេសចិន ខណៈក្រុមគ្រួសារមួយចំនួន បាន នាំគ្នាដួលដើម ក យំ ខ្សឹកខ្សួល នៃវិនាទីអានកំណាព្យ ក៏ដូចជា ធ្វើការ បន់ស្រន់ ខណៈក្រុមគ្រួសារ មួយចំនួនផ្សេងទៀត បានផ្ទុះកំហឹងឡើងមួួយរំពេច នៅពេលដែល មន្រ្តីប៉ូលីស បានព្យាយាមរារាំង កុំអោយពួកគេមានការជួបប្រជុំ ។

គួរបញ្ជាក់ថា គ្មានដាន ឬសញ្ញាណណាមួយ បញ្ជាក់អោយដឹងថាបានរកឃើញ យន្តហោះនៅឡើយ ទេ ចាប់តាំងពីមានករណីបាត់ខ្លួនទាំងស្រុង និង អាថ៍កំបាំង តាំងពីថ្ងៃទី ៨ មីនា ឆ្នាំ ២០១៤ ដើមឆ្នាំ ជាមួយនឹងក្រុមមនុស្សទាំងអស់ មានគ្នាដល់ទៅ ២៣៩ នាក់ ។ យ៉ាងណាមិញ របាយការណ៍ បញ្ជាក់ អោយដឹងថា យោងតាមការវិភាគ ទិន្នន័យ ប្រព័ន្ធរ៉ាដា MH370 ត្រូវបានគេជឿជាក់ថា បានបញ្ជប់ ដំ ណើររបស់ខ្លួន នៅក្នុងមហាសាគរឥណ្ឌាភាគខាងត្បូង ពោល នៅក្នុងមហាសមុទ្រ ភាគ ខាងលិចទី ក្រុង Perth ប្រទេស អូស្រ្តាលី ។

ក្រុមអ្នកតាមដានស៊ើបអង្កេត ពុំបានដឹងជាក់ច្បាស់ ថាមានរឿងអ្វីបាន កើត ឡើងអោយពិតប្រាកដ ជាមួយនឹងយន្តហោះបាត់ខ្លួន ខាងលើនេះនៅឡើយទេ ខណៈការរកឃើញ ប្រអប់ខ្មៅ គឺជាតម្រុយ តែមួយគត់ និងមានប្រសិទ្ធភាព ក្នុងការបញ្ជាក់អោយដឹងថាអ្វីដែលនៅពីក្រោយ ការបាត់ខ្លួន ។

គួររំឭកផងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមការងារ ស៊ើបអង្កេត អន្តរជាតិ បានធ្វើ ការសហការគ្នា រុករកជាបន្តបន្ទាប់ តែនៅតែគ្មានតម្រុយដដែល តែទោះជាយ៉ាង ណា ប្រតិបត្តិការរុក រកនៅតែបន្តយ៉ាងសស្រាក់សស្រាំ ខណៈមានជំនឿជាក់ សុទិដ្ឋិនិយមអោយដឹងថា យន្តហោះពិតជា អាចរកឃើញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី