ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ាលោក Goodluck Jonathan បានប្រកាសពីការរាតត្បាត នៃមេរោគ Ebola គឺជា "ភាពអាសន្នក្នុងប្រទេស" និងបានផ្តល់ជំនួយជាង១១លានដុល្លារ សហរដ្ឋអាមេរិច (៦.៥លានផោន) ដើម្បីទប់ស្កាត់ភាពអាសន្ននេះ។

<object width="500" height="400" data="http://www.youtube.com/v/os8bL-MrkbQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/os8bL-MrkbQ&rel=1" /></object>

វិធានការនេះចាប់ផ្តើម បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការ រីករាលដាល នៃមេរោគនេះនៅអាហ្វ្រិចខាងលិច ដែលជាភាពអាសន្នផ្នែកសុខភាព លក្ខណៈ អន្តរជាតិ។

អង្គការសុខភាពពិភពលោក បាននិយាយថាៈ ក្នុងឆ្នាំនេះ មានមនុស្សចំនួន៩៦១ នាក់ បាន ស្លាប់ដោយសារមេរោគដ៏កាចសាហាវនេះក្នុងអាហ្រ្វិចខាងលិច ក្នុងចំណោមនេះមាន ២នាក់បានស្លាប់ក្នុងប្រទេសនីហ្សេរីយ៉ា។

នៅក្នុងសេចក្តីថ្លែងការណ៏មួយ លោកJonathan បានអំពាវនាវដល់ជនជាតិនីហ្សេរីយ៉ា ឲផ្តល់ដំណឹងក្នុងករណីសង្ស័យពីមេរោគ Ebola ដល់អាជ្ញាធរផ្នែកសុខភាពដែលនៅជិត បំផុត។ គាត់ក៏បានជំរុញដល់សាធារណៈជន មិនឲផ្សព្វផ្សាយពត៌មានមិនពិតពីមេរោគ នេះ ដែលអាចបង្កឲមានភាពវឹកវរក្នុងប្រទេស។

ប្រទេសនីហ្សេរីយ៉ាគឺជាប្រទេសទី៤ ដែលត្រូវបានរាតត្បាតដោយមេរោគ Ebola ដោយសារតែមាន ជនជាតិអាមេរិចកាំងកាត់លីបេរីយ៉ា១រូបដែលមានផ្ទុកមេរោគនេះ បានចាកចេញពីប្រទេស លីបេរីយ៉ាមកកាន់ទីក្រុង Lagos កាលពីថ្ងៃទី២០ កក្កដា។ បុរសម្នាក់នោះបានស្លាប់រយៈពេល៥ថ្ងៃបន្ទាប់ ហើយមនុស្សចំនួន៨នាក់ ដែលមានទំនាក់ទំនងជាមួយគាត់ ក្រោយមក ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ នេះដែរ ក្នុងចំណោមនោះ មានស្រ្តីម្នាក់ ជាគិលានុប្បដ្ឋាយិកា បានស្លាប់កាលពីថ្ងៃអង្គារ។

អាជ្ញាធរសុខភាពសហរដ្ឋអាមេរិចបាននិយាយកាលពីថ្ងៃសុក្រថា៖ ពួកគេបានកំពុងបញ្ជូន បុគ្គលិក និងធនធានបន្ថែម ទៅកាន់ប្រទេសនីហ្សេរីយ៉ា។ អ្នកថ្លែងការណ៏មជ្ឈមណ្ឌល គ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិច Tom Skinner បានប្រាប់សារពត៌មានAFP ឲដឹងថា៖ ពួកគេកំពុងចាត់ចែងការផ្គត់ផ្គង់បុគ្គលិកនៅទីក្រុងLagos។ គាត់បានបន្ត ទៀតថា៖ ពួកយើងពិតជាមានការព្រួយបារម្ភជាខ្លាំងអំពីទីក្រុងLagos ដែលរាតត្បាតដោយ មេរោគ Ebola ដោយសារទីក្រុងនេះពីមុនមកមិនធ្លាប់ជួបប្រទះនឹងមេរោគEbola នេះទេ។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ bbc