CamNews

Google កំពុងតែបង្កើត X-Phone និង X-Tablet

ក្រុមហ៊ុន Google កំពុងតែបង្កើតស្មាតហ្វូនថ្មី សម្រាប់ Motorola ដែលមានឈ្មោះថា «X-Phone»
ដើម្បីប្រកួតប្រជែងក្រុមហ៊ុន Apple និង Samsung។

សារព័ត៌មាន Wall Street Journal បានចុះផ្សយកាលពីថ្ងៃទី ២១ខែធ្នូ ឆ្នាំ ២០១២ ថា នៅពេលនេះ
ក្រុមវិស្វកររបស់ក្រុមហ៊ុន Motorola កំពុងតែមមាញឹកក្នុងការបង្កើតនូវស្មាតហ្វូនថ្មី ដែលមានឈ្មោះ
ថា «X-Phone»។

ប្រភពដែលមិនបង្ហាញអត្តសញ្ញាណ បានបង្ហើបប្រាប់ដល់ Wall Street Journal ថា នៅពេលនេះ
ក្រុមហ៊ុន Motorola កំពុងតែធ្វើការទៅលើគម្រោងពីរ មួយគឺបង្កើត Devices ថ្មីដែលនឹងលក់ក្នុង
ពេលចាប់ៗនេះដោយសហការជាមួយក្រុមហ៊ុន Verizon Wireless និងមួយទៀតបង្កើត X-Phone។
ក្រុមអ្នកវិភាគបានលើកឡើងថា ដំណឹងនេះប្រហែលជាអាចពិត ព្រោះថាក្រុមហ៊ុន Google កំពុងតែ
ជោគជ័យជាមួយស្មាតហ្វូននិង Tablet ក្រោមកិច្ចសហការជាមួយ Samsung, ASUS និង LG ដូច្នេះ
Google ដល់ពេលដែលត្រូវងាកមក បង្កើតស្មាតហ្វូនជាមួយ Motorola ដែលជារបស់ខ្លួនវិញហើយ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Google បានទិញក្រុមហ៊ុន Motorola Mobility កាលពីខែមិនា ឆ្នាំ២០១២
ក្នុងតម្លៃ ១២,៥ពាន់លានដុល្លារអាមេរិក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល