CamNews

ពីលិពីន ៖ ប្រជានេសាទមានទំនាក់ទំនងល្អជាមួយ ត្រីឆ្លាមបាឡែន



ត្រីឆ្លាមបាឡែន (whale shark) គឺជាប្រភេទត្រីធំ និងស្លូតបូតបំផុតក្នុងពិភពលោក ជួនកាល
វាងើបឡើងផុតពីទឹកដើម្បីទទួលចំណីពីប្រជានេសាទនៅប្រទេសពីលិពីនទៀតផង។


អ្នកនេសាទអាចស្ទាបក្បាលរបស់ត្រីឆ្លាមបាឡែន(whale shark) នៅពេលវាងើបក្បាលចេញ
ពីទឹក នៅឯតំបន់សមុទ្រ Oslob ប្រទេសពីលិពីន។ ប្រជានេសាទនៅទីនេះ តែងមានទំនាក់
ទំនងល្អជាមួយត្រីឆ្លាមបាឡែនប្រភេទធំ និងមានប្រវែងដល់ទៅ ជាង ៧ម៉ែត្រ។


ត្រីឆ្លាមបាឡែនធំៗមួយចំនួនមានចរិតសុភាព រហូតដល់មិនគួរអោយជឿបាន។


ប្រជានេសាទនៅក្នុងតំបន់ Oslob ចាត់ទុក ត្រីឆ្លាមបាឡែននេះ ថាជាប្រផ្នូរល្អ សម្រាប់ការ
នេសាទត្រី។


ដោយសារចំណីរបស់វាគឺជាសត្វតូចៗនៅបាសមុទ្រ ដូច្នេះ ត្រីឆ្លាមបាឡែននេះមិនបង្កគ្រោះ
ថ្នាក់ដល់មនុស្សនោះទេ។


កាលពីមុន ត្រីប្រភេទនេះ ត្រូវបានប្រជានេសាទចាប់ធ្វើជាចំណី ឬយកសាច់លក់ ប៉ុន្ដេនៅ
ពេលបច្ចុប្បន្ន វាត្រូវបានគេការពារយ៉ាងម៉ត់ចត់។


នៅពេលមានអ្នកថតរូប ចង់ថតកម្មភាពលេងប្រឡែងជាមួយត្រីធំប្រភេទនេះ ពួកគេត្រូវតែ
ចំណាយ ១,៥ដុល្លារក្នុងមួយលើក។


ត្រីឆ្លាមបាឡែន ហាមាត់ធំ អាចលេបមនុស្សម្នាក់បាន។





ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet