ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានហៅករណីផ្ទុះជម្ងឺអាសន្ន រោគ Ebola ពីតំបន់អាហ្វ្រិក ភាគខាងលិច ជាការគម្រាមគំហែង ដល់សន្តិសុខពិភពលោក "a threat to global security" ខណៈលោក បានប្រកាសអោយដឹងថា អាមេរិក គឺ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺដ៏កាចសាហាវ ប្រភេទនេះ ។

បន្ថែមពីលើនេះ លោក បារ៉ាក់ អូបាម៉ា គូសបញ្ជាក់អោយដឹងថា ពិភពលោក កំពុងតែសម្លឹងមើល មក លើសហរដ្ឋអាមេរិក ក៏ប៉ុន្តែ ដើម្បីជាការឆ្លើយតប ក្នុងការប្រឆាំងទៅនឹង ការផ្ទុះឡើង នូវ ជម្ងឺ អាសន្ន រោគប្រភេទនេះ តម្រូវអោយពិភពលោក មានការរួបរួមគ្នា ជាធ្លុងមួយក្នុងការប្រយុទ្ធប្រឆាំង ។

ប្រភពសារព័ត៌មានពីប៊ីប៊ីស៊ីអោយដឹងថា សេចក្តីប្រកាស ពីចំណាត់ការ ក៏ដូច ជា វិធានការណ៍ថ្មី លើក នេះ រួមបញ្ជូន ក្នុងការបញ្ជា ដាក់ពង្រាយទ័ព សហរដ្ឋអាមេរិក ដល់ទៅ ៣០០០ នាក់ ទៅក្នុងតំបន់ ក៏ ដូចជា សាងសង់ឡើង នូវសម្បទា សុខាភិបាលថ្មីៗបន្ថែមទៀត ។

គួរបញ្ជាក់ ជម្ងឺអាសន្នរោគ ពិភពលោក ជម្ងឺ Ebola បាន ឆក់ យកជីវិតមនុស្ស ដល់ទៅ ២៤៦១ នាក់ ហើយក្នុងអំឡុងឆ្នាំនេះ នេះបើតាមការអោយដឹងពី World Health Organization ។ យ៉ាងណាមិញសេច ក្តីប្រកាសពីមន្រ្តីផ្លូវការ អង្គការ សហប្រជាជាតិ បានហៅករណីផ្ទុះជម្ងឺអាសន្ន រោគនេះឡើង ថាជាវិបត្តិ សុខភាព ដ៏កាចសាហាវ គ្មានអ្វីប្រៀប នាយុគសម័យទំនើប នាពេលបច្ចុប្បន្ន ។

គួររំឭកថា អ្វីដែលជាបញ្ហាប្រឈម ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺ អាសន្នរោគ ប្រភេទនេះ គឺ បញ្ហា កញ្ជប់ថវិកា ខណៈអ្នកសម្របសម្រួល អង្គការ សហប្រជាជាតិ សរបញ្ជាក់អោយដឹងថា ថវិការប្រមាណ ជាង ៦១៤ លាន ផោន គឺជាតម្រូវការ ដ៏ចាំបាច់ ក្នុងការប្រឆាំងទៅនឹង ជម្ងឺ Ebola ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី