ភ្នំពេញៈ ជាទម្លាប់របស់អ្នកសិល្បៈគ្រប់រូប នៅពេលដល់ថ្ងៃរៀបចំ ពិធីខួបកំណើតម្តងៗ គេ សង្កេត ឃើញថា ពួកគេហាក់ដូចជា ប្រជែងគ្នា យកមុខមាត់ ប្រារព្ធនៅហាងល្បីឈ្មោះ និង សណ្ឋាគារលំដាប់ផ្កាយ ចាយលុយរាប់ម៉ឺន ដោយមិនស្តាយស្រណោះអ្វីឡើយ។ តែដោយ ឡែកតារាស្រីលេចធ្លោ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី វិញ បែរជារៀបចំកម្មវិធី ខួបដល់ទៅ២ដង ក្នុងមួយឆ្នាំ និងមានលក្ខណៈតូច បែបសាមញ្ញៗធម្មតា ។

កញ្ញា សុខ ពិសី បានប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះថា សម្រាប់ ខួបកំណើតរបស់នាង ឆ្នាំនេះ គឺមានការរៀបចំ កម្មវិធីខួប២ដង ក្នុងមួយឆ្នាំ ដោយនៅថ្ងៃនេះ (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣) នាងមានកម្មវិធីជួបជុំជាមួយក្រុមអ្នកគាំទ្រ មានរៀបចំកម្មវិធី ជប់ លៀងមួយ ហើយនៅថ្ងៃស្អែក ដែលជាថ្ងៃខួបនោះ នាងមានគម្រោងធ្វើជាមួយ គ្រួសារនៅ តាមខេត្ត ។

ស្រីស្រស់ច្រមុះស្រួចរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ឆ្នាំនេះខ្ញុំមានគម្រោង ចេញទៅធ្វើខួប កំណើត ជាមួយគ្រួសារ នៅខេត្តកំពតនៅថ្ងៃស្អែក (១៩ធ្នូ )ក្នុងគោលបំណង ចង់នាំគ្រួសារ ទៅ ដើរលេងផង ព្រោះខ្ញុំមិនសូវមានពេលទំនេរទេ ដូច្នេះឆ្លៀតពេលនេះ ខ្ញុំក៏ចង់សម្រាកពីការងារ ផងចង់មានកម្មវិធីជប់លៀងជុំគ្រួសារ។ មិនមែនខ្ញុំធ្វើកម្មវិធីតូច ជុំគ្រួសារបែបនេះ មានន័យថាគ្មាន អ្នកណាឧបត្ថម្ភ ឬមកពីខ្វះធនធានអ្វីទេ គឺមកពីខ្ញុំ មិនចង់ធ្វើធំដុំ តែប៉ុណ្ណោះ ” ។

តារាចម្រៀង និងជាតួឯកស្រីក្នុងរឿង “ព្រាយក្បាលប្រាំបី” នាង សុខ ពិសី មានការមមាញឹក ជាមួយ ការងារច្រើន ក្នុងពេលបច្ចុប្បន្នត្រូវចុះសម្ដែងខនសឺតខេត្ត និងមានការមួយចំនួនទៀត នៅក្នុងក្រុមហ៊ុន ស្វែងរកអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រ។ នៅសល់ពេលវេលាទំនេរ ពីការងារតិចតួច គឺនាងទុកសម្រាប់គ្រួសារ និងអ្នកគាំទ្រ ព្រោះថានាងមានថ្ងៃនេះ ដោយសារការគាំទ្រ ដូច្នេះ នាងត្រូវតែមានពេលខ្លះ សម្រាប់គាត់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល