CamNews

ក្ដៅឆេវ៖ ប្ដីចេញទៅលក់នំប៉័ង​ បាត់ បែជាហ៊ាននាំប្រុស ក្មេងមក​ ដេកដល់ក្នុងផ្ទះ (ប្រជុំរួបភាព)

ភ្នំពេញ ៖ ស្ដ្រីជាប្រពន្ធ និងប្រុសក្មេងជា សហាយ ត្រូវបានប្ដីមកទាន់ ហើយចាប់ប្រ គល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ខណៈ ស្ដ្រីជាប្រពន្ធ និងប្រុសក្មេងជា សហាយស្មន់ កំពុងប្រឡោមស្នេហ៍នឹងគ្នានៅបន្ទប់ផ្ទះជួល ខណៈប្ដីចេញទៅលក់នំប៉័ងបាត់ ។

ហេតុការណ៍ប្រពន្ធផិត ក្បត់លួចនាំប្រុស ក្មេងមកដេកដល់ក្នុងផ្ទះជួលខាងលើនេះ បានផ្ទុះឆោឡោឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៤កន្លងទៅនេះ ស្ថិតនៅចំណុច​ផ្ទះជួល បន្ទប់លេខ១០៤ ក្នុងភូមិអង្គ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលបានតាមទាន់ប្រពន្ធផិតក្បត់ ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះផៃ ភណ្ឌ អាយុ៣៦ឆ្នាំ មានមុខរបរលក់នំប៉័ងដាក់សាច់នៅមុខរោងចក្រ ស្នាក់ នៅផ្ទះកើតហេតុ រីឯប្រពន្ធមាន ឈ្មោះប៉ែត ចាន់ណា ហៅស្រីហឿង អាយុ៣៣ឆ្នាំ មាន មុខរបរជាកម្មការិនីកាត់ដេរ ដោយពួកគេទាំងពីរនាក់ប្តីប្រពន្ធ មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ។ ចំណែកបុរស ជាសហាយស្មន់ ត្រូវបានគេស្គាល់ឈ្មោះ​សៀង រ៉ូត អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យ ដឹងថា នៅមុនម៉ោងកើតហេតុ ខណៈប្ដីត្រ ឡប់មកពីលក់នំប៉័ងវិញ បានគោះទ្វារហៅ ប្រពន្ធឱ្យបើក តែប្រពន្ធមិនបានបើក ទ្វារឱ្យ នោះទេ ធ្វើឱ្យប្ដីមានការសង្ស័យ ក៏បានធាក់ ទម្លុះទ្វារ ធ្វើឱ្យមានការផ្អើលឆោឡោអ្នក ជិតខាងចេញមកចោមរោមមើល ហើយ ពេលប្ដីចូលដល់ក្នុងបន្ទប់ ដើរចូលទៅកាន់ បន្ទប់ទឹក ក៏ឃើញបុរសវ័យក្មេងម្នាក់នៅក្នុង នោះ ហើយសង្ស័យ​ថា ប្រពន្ធរបស់ខ្លួនផិត ក្បត់ហៅប្រុសក្មេងមកដេកដល់ក្នុងបន្ទប់ នោះ ក៏ប្ដឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនយក ទៅសួរនាំតែម្ដងទៅ  ។

នៅប៉ុស្ដិ៍នគរបាលចោមចៅ ស្ដ្រីជាប្រពន្ធ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាក្បត់ចិត្ដប្ដី លួចផិតក្បត់នាំប្រុសមក ដេកដល់ក្នុងផ្ទះពិតប្រាកដមែន ហើយបច្ចុប្បន្ន នេះ ដំណោះស្រាយយ៉ាង​ណា​នោះ គេនៅ មិនទាន់ដឹងនៅឡើយនោះ ព្រោះកំពុងស្ថិត នៅក្នុងការសាកសួររបស់សមត្ថកិច្ច ។

តាមព័ត៌មានចុងក្រោយ ដែលប្រាប់ ដោយសមត្ថកិច្ច បានអះអាងថា ករណីខាង លើនេះ ភាគីបុរសជាប្ដី មិនសុខចិត្ដទទួល យកការសម្របសម្រួលណាមួយនោះទេ គឺ បានទាមទារឱ្យសមត្ថកិច្ចចាត់ការស្ដ្រីជា ប្រពន្ធនិងបុរសជាសហាយទៅតាមផ្លូវច្បាប់ ព្រោះតែករណីប្រពន្ធផិតក្បត់ខាងលើនេះ បុរសជាប្ដីមានការសង្ស័យជាយូរមកហើយ តែមិនដែលចាប់ភស្ដុតាងបាន ទើបលើកនេះ តាមទាន់ជាក់ស្ដែង ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល