ដោយយកគំនិតច្នៃប្រឌិតពី បច្ចេកវិទ្យាផ្លាស់ប្តូរភេទ កាលពីពេលថ្មីៗនេះ ក្រុមអ្នករចនាម៉ូតប្រទេសថៃ បានដាក់បង្ហាញនូវ ខោទ្រនាប់ "ក្លែងជាបុរស" មួយគំរូ សម្រាប់មនុស្សស្រី។

ខុសប្លែកជាមួយនឹងខោទ្រនាប់ ប្រភេទធម្មតាជាច្រើនទៀត ខោទ្រនាប់ក្លែងជាបុរសនេះ ត្រូវបានគេ រចនាម៉ូត ដោយមានបន្ថែមនូវធាតុមួយឲ្យទុលឡើង នៅផ្នែកខាងមុខ ដែលត្រូវបានគេយករូបរាងតាម នឹងប្រដាប់ភេទរបស់បុរស។ ស្នាមទុលឡើងនេះ ត្រូវបានគេសង្ឃឹមថា វានឹងធ្វើឲ្យ ក្រុមមនុស្សប្រុស អាក្រក់ៗ (ព្រាននារី) នឹងបោះបង់ចោលនូវគំនិតចង់ធ្វើរឿងមិនល្អ (រំលោភ) ហើយរត់ដាច់ស្បែកជើង នៅពេលដែលបានឃើញផ្នែកទុល ដូចប្រដាប់ភេទបុរសនេះ។

ខោទ្រនាប់ ការពារបងប្អូននារីៗបាន តាមរយះស្នាមទុល បន្លំជាប្រដាប់ភេទ បុរស

បើទោះជាមានគោលបំណង ផ្តោតទៅលើការការពារបងប្អូននារីៗ ចៀសផុតពីការរំលោភបំពានលើ ខ្លួនប្រាណ ដែលអាចកើតឡើងបានគ្រប់ទីកន្លែង ក៏ដោយ ប៉ុន្តែដោយសារគំរូរចនាម៉ូតនៃ ខោនេះ បានធ្វើ ឲ្យមនុស្សជាច្រើននាក់ មានការយល់ឃើញថា មិនសូវស្និទ្ធស្នាលនឹងវានោះទេ (លេច ចេញជារូបរាង ប្រដាប់ភេទបុរស ទុលអាក្រក់មើល)។ ដោយសារមូលហេតុនេះហើយ ទើបបណ្តា ប៉ុស្តិ៍ទូរទស្សន៍ ប្រទេសថៃ បដិសេធធ្វើការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឲ្យផលិតផលនេះ។

ជាក់ស្តែង ដោយសារតែអាចបញ្ជៀសផុត ពីការចាប់រំលោភបាន ខោទ្រនាប់ដែលមានរាងអាក្រក់នេះ បានក្លាយជាប្រធានបទ ដ៏ចាប់អារម្មណ៍មួយ លើគ្រប់បណ្តាញទំនាក់ទំនងសង្គម នៅអាស៊ី កាលពី ប៉ុន្មានថ្ងៃ កន្លងទៅនេះ។ មានការបញ្ចេញមតិយោបល់ ជាច្រើនដោយការយល់ឃើញខុសៗគ្នា។ អ្នកខ្លះ បាននិយាយថា ជាមួយនឹងការរចនាម៉ូត ដូច្នេះ ប្រាកដជាគ្មានមនុស្សស្រីណាហ៊ានស្លៀកវា ដើរតាម ផ្លូវនោះទេ។ ក្នុងនោះក៏មានអ្នកខ្លះ បានយល់ឃើញថា ខោទ្រនាប់ដែលមានតែមួយ គ្មានពីរ នេះ នឹងជួយឲ្យបងប្អូនសុភាពនារី មានការស្ងប់អារម្មណ៍ជាងមុនច្រើន ពីការចាប់រំលោភសេពសន្ថវៈ ពីពួកព្រាននារី៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14