CamNews

ផ្អើលមួយចំហៀង ប្រទេស ខណៈប្រទះករណី ដ៏កម្រ ភ្លៀងធ្លាក់ត្រី (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ អ្នកភូមិ នៅភាគខាងលិច ប្រទេស ស្រីលង្កា ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង នៅពេលដែលបានជួបករណី  ដ៏កម្រ និង ស្ទើរតែមិនគួរអោយជឿ នោះ គឺ អាព្ភូតហេតុ ភ្លៀងធ្លាក់ត្រី  នេះបើយោងតាម  ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានបរទេស ប៊ីប៊ីស៊ី ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា បណ្តាត្រីរស់ទាំងនេះ    បានធ្លាក់ចុះមកដី អំឡុងពេលមាន ព្យុះភ្លៀងមួយមេយ៉ាងធំ ខណៈបណ្តាត្រីទាំងនេះ ត្រូវបានគេជឿថា  បាននាំយកទៅលើអាកាស ដោយស្រូបយកចេញពីទន្លេ អំឡុងពេលដែលមាន ព្យុះភ្លៀង ។ ខណៈពេលដែលមានព្យុះភ្លៀង ក្រុមអ្នកភូមិ បានលាន់ឭសម្លេង ធ្លាក់យ៉ាងខ្លាំង ខុសប្លែកពីធម្មតា ខណៈស្ទុះទៅមើល រកអោយ ឃើញថា មានករណី ភ្លៀងធ្លាក់ត្រីទៅវិញ ។

គួររំឭកថា នេះពុំមែនជាករណី   ដំបូង  នៅក្នុងប្រទេស ស្រីលង្កានោះទេ ពោល កាលពីអំឡុងឆ្នាំ ២០១២ កន្លងទៅ   ធ្លាក់មានករណីដ៏ចម្លែក ស្រដៀងគ្នា  នេះរួចម្តងមកហើយ  នោះគឺ ភ្លៀងធ្លាក់ បង្គា នៅឯភាគខាងត្បូង ប្រទេស​។ យ៉ាងណាមិញ បើយោងតាមសម្តីអ្នកវិទ្យាសាស្រ្ត សរបញ្ជាក់ អោយដឹងថា ករណីដ៏កម្រ  ភ្លៀងធ្លាក់ត្រី  អាចកើតឡើងទៅបាន  នៅពេលណា ដែលមានករណី ខ្យល់គួចទឹក ឬក៏ ព្យុះភ្លៀង ដែលបានគួចយកទឹក    ឡើងទៅលើអាកាស ខណៈអាចនឹងនាំយក ទៅជាមួយនឹង បណ្តាត្រី ក៏ដូចជា កង្កែបមួយចំនួន ។

យោងតាមសម្តីសាក្សី    ដែលជាអ្នកភូមិ  រស់នៅក្នុងស្រុក Chilaw ភាគខាងលិច ប្រទេស អោយ ដឹងថា ករណីភ្លៀងធ្លាក់ត្រី  ដ៏កម្រមួយនេះ  បានកើតឡើង កាលពីពេលកន្លងទៅនេះ ពោលនៅ ថ្ងៃច័ន្ទ ដោយនៅក្នុងនោះ គេឃើញមានត្រី   ធ្លាក់គ្រប់ទីកន្លែង មានតាំងពីនៅលើដំបូងផ្ទះ តាម ដងផ្លូវ តាមចំការជាដើម ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

<object width="503" height="431" data="http://www.youtube.com/v/0wt3PkKQOhk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0wt3PkKQOhk&rel=1" /></object>

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី