CamNews

ពេជ្រ សោភា ប្រកាន់​ជំហ​អព្យា​ក្រឹត តែត្រៀម​ខ្លួន​ទៅ​បោះ​ឆ្នោត

ភ្នំពេញ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិ ខិតជិតមកដល់នៅពេលខាងមុខ ស្រាប់តែតារាចម្រៀង
ចាស់វស្សានៅ ក្នុងទ្រនំផលិតកម្មហង្សមាសកញ្ញា ពេជ្រ សោភា បានសរសេរប្រកាសប្រាប់មហា
ជន បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ថានាងត្រៀមខ្លួនរួចជាស្រេច ក្នុងការ
បោះឆ្នោតនៅពេលខាងមុខ ។

ប៉ុន្តែនៅក្នុងអត្ថន័យ ដែលតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា សរសេរនៅក្នុង Account Face-
book របស់នាងនោះដែរ បានរៀបរាប់ប្រាប់ ទៅដល់មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រថា នាងមិន
យកខ្លួនទៅប្រឡូក ក្នុងបក្សនយោបាយណាមួយឡើយ ព្រោះថានាង គឺជាអ្នកសិល្បៈ និងជា
មនុស្សរបស់មហាជន ដូច្នេះនាងមិនអាចយកខ្លួន ទៅបៀត ឬប្រកាន់ក្នុងបក្សណាមួយឡើយ ។

ចំពោះជាការសរសេររៀបរាប់ របស់ស្រីស្រស់ ពេជ្រ សោភា បានបង្ហោះនៅលើ Account Facebook
របស់នាង បានរៀបរាប់យ៉ាងដូច្នេះថា "នាងខ្ញុំ ពេជ្រ សោភា សូមមិនចូល ឬ ប្រកាន់បក្សណាមួយ
នោះទេ តែខ្ញុំនឹងទៅបោះឆ្នោត ហើយមនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើស នូវអ្នកដឹកនាំ ដែលខ្លួន
ស្រលាញ់ និងទុកចិត្ត តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន អ៊ីចឹងកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នាណា...
នាងខ្ញុំក៏មានបក្សនយោបាយ ដែលខ្ញុំស្រលាញ់គាំទ្រដែរ "។

តារាចម្រៀង ពេជ្រ សោភា បានបន្ថែមទៀតថា "ក្នុងនាមជាតារាមួយរូប នាងខ្ញុំសូមមិនបង្ហាញ
គោលជំហរឈរនៅខាងណានោះទេ ព្រោះសិល្បៈជាផ្នែកមួយ ដែលឆ្លុះបញ្ចាំងពីប្រទេស ហើយ
សិល្បៈក៏ជាមនុស្សរបស់មហាជន...មិនថាយើងស្រលាញ់ ឬប្រកាន់បក្សនយោបាយមួយណា ឬ
យ៉ាងណានោះទេ យើងទាំងអស់គ្នាសុទ្ធតែ ចង់ឲ្យប្រទេសរីកចំរើន និង សុខសន្តិភាពដូចគ្នា ដូច
នេះយើងជាខ្មែរដូចគ្នា ត្រូវចេះស្រលាញ់ រួបរួមសាមគ្គីគ្នា មិនត្រូវឈ្លោះប្រកែកគ្នានោះទេ ត្រូវរស់
នៅដោយសន្តិភាពជាមួយគ្នា... ខ្មែរស្រលាញ់ខ្មែរ"។

ប្រយោគខាងលើ របស់ ពេជ្រ សោភា ត្រូវបានទស្សនិកជន ក៏ដូចជាអ្នកនិយមលេងតាមបណ្ដាញ
សង្គមហ្វេសប៊ុកធ្វើការសន្និដ្ឋានបានថា នាងជាតារាចម្រៀងដែលមានការវិភាគ និងយល់ដឹងច្បាស់
ពីស្ថានភាពនយោបាយ ស្ថានភាពសង្គមជាក់ស្ដែង ចង់ឲ្យប្រជាពលរដ្ឋខ្មែរចេះស្រឡាញ់គ្នា សាមគ្គី
គ្នា កុំយកខ្មែរជាសត្រូវ និងយល់ពីតួនាទីរបស់ខ្លួនច្បាស់លាស់ មិនជ្រុលនិយម ដូចតារាចម្រៀង តា
រាសម្ដែង និងតារាកំប្លែង មួយចំនួនឡើយ៕