CamNews

ទាហ៊ានម្នាក់​ស៊ីឈ្នួលយាម​ដី ឲ្យក្រុមហ៊ុន​ថៃ ត្រូវជនល្មើសកាប់ សម្លាប់នៅលើអង្រឹង

ខេត្ត​បន្ទាយ​មាន​ជ័យ៖​មាន​អំពើ​ឃាត​កម្ម​មួយ​កើត​ឡើង​ទាហ៊ាន​ម្នាក់​ស៊ី​ឈ្នួល​យាម​ដី​ឲ្យ​ក្រុម​
ហ៊ុន​ដូង​ប្រេង​ថៅ​កែ​ថៃ​នៅ​ស្រុក​ម៉ាឡៃ​ ត្រូវបាន​ជនមិន​ស្គាល់​មុខ​យក​ពូថៅ​កាប់​ត្រូវ​សុះ​ក្បាល​
និង​ផ្ទៃ​មុខ​ បណ្តាល​ឲ្យស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ កាល​ពី​វេលា​ម៉ោង១០​យប់​ថ្ងៃ​ទី៧​ ខែវិច្ឆិកា
ឆ្នាំ ២០១២​ ខណៈដែល​ជន​រង​គ្រោះ​ ដេក​យាម​អេស​ស្កា​វ៉ាត​ទ័រ​ខូច​ នៅ​ចម្ងាយ​ពី​ចំការ​ ដូង​ប្រេង
​៣០០០ម៉ែត្រ​ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មបាំង ឃុំ​បឹង​បេង​ ស្រុក​ ម៉ាឡៃ​ ខេត្តបន្ទាយ​មានជ័យ ។

លោក​វរសេនីយ៍ត្រី ​សៅ ប៊ុន ​អធិការ​នគរ​បាល​ស្រុក​ម៉ាឡៃ​ បាន​ប្រាប់ឲ្យ​ដឹង​ថា៖​ ជនរង​គ្រោះ
មាន​ឈ្មោះ​ស៊ុន ​ទី​ ភេទ​ប្រុស​អាយុ​៥០ឆ្នាំ​ ប្រកប​មុខរបរ​ទាហ៊ាន ​នៅអង្គ​ភាពវរៈសេនា​តូច លេខ
​៥១៣ចំណុះ​ឲ្យកងពលតូច​លេខ៥១ រស់​នៅក្នុងភូមិ​កូនដំរី​ សង្កាត់និមិត្ត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត
បន្ទាយ​មានជ័យ ហើយ​មកស៊ី​ឈ្នួល​យាមដី​ចំការដូង​ប្រេង​ឲ្យថៅកែថៃ​របស់​ក្រុមហ៊ុន​ ណាំ ហុង
​កសិឧស្សាហ​កម្ម​ដូង​ប្រេង​គ្រប់គ្រង​ដោយ​ឈ្មោះ សុំ ​សំអិត ជន​ជាតិ​ថៃជនរង​ គ្រោះ​ស៊ីឈ្នួល​
យាម​ចំការ​ឲ្យថៅកែ​ថៃ​ជាង​៣ឆ្នាំមក​ហើយ។

លោក​អធិការ​បានបន្ត​ឲ្យដឹង​ទៀតថា៖​ករណី​អំពើឃាត​កម្ម​នេះសមត្ថ​កិច្ច​ មិនទាន់​កំណត់​បានថា
ជា​អំពើប្លន់​រឺក៏ជា​ករណី​គំនុំនោះទេ​ដោយ​សមត្ថកិច្ច​ ចុះទៅធ្វើ​ការស្រាវជ្រាវ​នៅកន្លែង​កើត ហេតុ​
ឃើញកាបូប​លុយជន​រងគ្រោះ​ត្រូវបាន​ឃាតករយក​ទៅហែកចោល​និងបោះប័ណ្ណ​ សំគាល់​ខ្លួនទា
ហ៊ាន​ នៅចម្ងាយ​ពីសព​ប្រហែល​៣០០ម៉ែត្រ​ មិនដឹង​ប្រាក់នៅក្នុង​កាបូប​ជនរង​គ្រោះនេះ មាន​ចំនួន​
ប៉ុន្មាន​ឡើយ។​

ករណីឃាត​កម្ម​នេះសមត្ថ​កិច្ចកំពុង​តែយកចិត្ត​ ទុកដាក់​ធ្វើការ​ស្រាវ ជ្រាវ​ដើម្បីស្វែង​រកមុខ​សញ្ញា
ជន​ល្មើសក្នុង​ការចាប់យកមក​ផ្តន្ទាទោស​ទៅតាម​ ផ្លូវច្បាប់។សពជន​រងគ្រោះ​ត្រូវបានសមតកិច្ច​
ប្រគល់​ជូនគ្រួសារ​សពយក​ ទៅចាត់ចែង​ធ្វើបុណ្យតាម​ប្រពៃណី៕

ដោយ ៖ សីហា
ប្រភព ៖ PL