ខេត្តកណ្តាលៈ ជនរងគ្រោះម្នាក់ ក្នុងចំណោមគ្នីគ្នាបីនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត
ហេតុ ដោយសារខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅកណ្តាលបឹងឈូក
ខណៈគេទាំងបីនាក់ បានយកឧបករណ៍ឆក់ ពីរគ្រឿងទៅឆក់ត្រីនៅទីនោះ ហេតុការណ៍នេះ
បានកើតឡើង កាលពីវេលាម៉ោង ១០ និង ៣០ នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នៅចំ
ណុចបឹងឈូកអូរតាប៉េះ ក្នុងភូមិព្រែហូរ ខាងលិចសង្កាត់ព្រែហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យបានដឹងថា ជនរងគ្រោះមានឈ្មោះ ណាំ រ៉ុម ភេទប្រុស អាយុ ២៨ឆ្នាំ មានមុ
ខរបរជាកម្មករថែសួន នៅក្រុមហ៊ុនមួយ មាន ទីលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ដោ
យរងរបួសចំក្បាលធ្លាយទៅខាងលើ ចំនួន១គ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមិត្តភក្តិ
ពីរនាក់ ទៀត ដែលទៅជាមួយគ្នានោះ ពុំមានរងរបួសនោះទេ ។ រីឯជនសង្ស័យមានឈ្មោះ
ឆែ សៀប ហៅ បុល ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរជាអង្គរក្សសក្តិ៤ រស់នៅភូមិលេខ១
ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីធ្វើការសាក
សួរនៅ អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ។

បើតាមសាក្សី ដែលទៅជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានយក
ឧបករណ៍ឆក់ត្រី ទៅឆក់ត្រីនៅទីនោះ ទុកធ្វើម្ហូប ប៉ុន្តែខណៈកំពុងតែឆក់ ស្រាប់តែជនសង្ស័យ
បានយកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅមកលើជនរងគ្រោះ ចំនួន៣គ្រាប់ បណ្តាលឲ្យត្រូវ
១គ្រាប់ចំក្បាល ធ្លាយខាងលើស្លាប់ភ្លាមតែម្តង ក្រោយពីកើតហេតុ នគរបាលក្រុងតាខ្មៅ ដឹក
នាំដោយលោក ស៊ឹម ប៊ុតបណ្ឌិត ចុះទៅធ្វើការស្រាវ ជ្រាវដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជន
សង្ស័យកំពុងតែដេក ដោយមានការចង្អុលបង្ហាញពីសាក្សី ដែលបានឃើញជនសង្ស័យបាញ់
ព្រោះ ជនរងគ្រោះផ្សេង បានចុចពិលសំដៅ ឃើញមុខជនសង្ស័យច្បាស់ ។ ប៉ុន្តែខណៈឃាត់
ខ្លួនជនសង្ស័យ មកសាកសួរនោះ ជនសង្ស័យមិនឆ្លើយ សារភាពទេ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់បានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុង
តាខ្មៅ ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការទៅតាម នីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល