ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងជាសាធារណៈនៅថ្ងៃទី១៤ តុលា
២០១៣ថា ព្យុះ ឈ្មោះណារី នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨
ខែតុលា ខាងមុខនេះ ដោយមាន លាយឡំជាមួយភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ និងធ្វើឲ្យទឹក
ទន្លេមេគង្គហក់ឡើងវិញបន្តិចផងដែរ។

សេចក្ដីជូនដំណឹងដដែលនោះ បានឲ្យដឹងថា ព្យុះទី២៥ ឈ្មោះ ណារី បាននិងកំពុងស្ថិតនៅក្នុង
សមុទ្រចិនខាង ត្បូង ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីឆ្នេរប្រទេសវៀតណាម។ ព្យុះនេះកំពុង
ធ្វើដំណើរមកពីទិសខាងលិច។ តាម ការព្យាករណ៍ព្យុះឈ្មោះណារី នឹងធ្វើដំណើរមកដល់ឆ្នេរ
ប្រទេសវៀតណាម ភាគកណ្ដាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ។

សម្រាប់ប្រទេសកម្ពុជា ខេត្តដែលទទួលរងផលប៉ះពាល់រួមមាន៖ ព្រះវិហារ មណ្ឌលគិរី រតនគិរី
ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង កោះកុង កែប កំពត និងខេត្តព្រះ សី
ហនុ។

ក្រសួងធនធានទឹក ក៏បានដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសបងប្អូន ប្រជា
នេសាទ និងអ្នក ធ្វើដំណើរតាមសមុទ្រត្រូវបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាង
នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើងជាយថាហេតុ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល