នៅក្នុងតំបន់ភ្នំ Chimaera ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ពីក្រុង មានកូនរណ្ដៅថ្មរាប់សិប បាន និងកំពុងឆេះ រយៈពេលរាប់ពាន់ឆ្នាំមកហើយ នៅក្នុង និងលើថ្នក្នុងតំបន់មួយរបស់ទួរគី។

ប្រជាជនភាគច្រើន បានហៅតំបន់ដែលមានភ្លើងឆេះឯកឯងនេះថា Yanartas ។ នៅក្នុងភាសា ទួរគី Yanartas មានន័យថាអណ្ដាតភ្លើងកំពុងឆេះ។ បណ្ដាអណ្ដាតភ្លើងទាំងនេះ បានឆេះឡើងដោយសារឧស្ម័ន មេតាន ដែលចេញពីថ្ម ហើយបានឆេះបន្ដបន្ទាប់ក្នុងរយៈពេល យ៉ាងតិច ២,៥០០ឆ្នាំមកហើយ។ បណ្ដាកូនរណ្ដៅថ្មទាំងនេះ គឺជាកន្លែងដែលផែនដីបញ្ចេញឧស្ម័ន មេតាន ច្រើនបំផុត ក្នុងពិភពលោក។

ប៉ុន្មានឆ្នាំកន្លងទៅ ក្រុមនាវិកជាច្រើន បានប្រើប្រាស់អណ្ដាតភ្លើងទាំងនេះជំនួសឱ្យភ្លើងហ្វាដើម្បីកំណត់ទិស។ ប៉ុន្ដែ បច្ចុប្បន្នវាត្រូវបានភ្ញៀវទេសចរណ៍ថ្មើរជើង ប្រើប្រាស់ដើម្បីដាំតែ។

អណ្ដាតភ្លើងនេះ ត្រូវបានគេភ្ជាប់ទៅនឹងរឿងព្រេងបុរាណជាច្រើនដ៏គួរឱ្យខ្លាច ប៉ុន្ដែវាមានភាពអស្ចារ្យ ស្ដីអំពីភ្នំ Chimera ។ រឿងព្រេងមួយចំនួនបាននិយាយថា អណ្ដាតភ្លើងទាំងនេះ កើតឡើងពីចំហាយដង្ហើមរបស់បីសាចមួយដែលមានក្បាល និងខ្លួនជារាជសី ចំណែកខ្នងមានរូបរាងជាក្បាលពពែ រីឯកន្ទុយគឺជាក្បាលពស់។

បណ្ដាអណ្ដាតភ្លើងនេះ មានពាសពេញក្នុងតំបន់ដែលមានទំហំប្រមាណ ៥,០០០ម៉ែត្រក្រឡា ហើយវាកើតឡើងដោយសារឧស្ម័ន មេតាន និងអ៊ីត្រូហ្សែន ទើបវាអាចឆេះបានទាំងយប់ទាំងថ្ងៃ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ។ នៅរដូវរងា អណ្ដាតភ្លើងនៅទីនេះ ឆេះខ្លាំងក្លាជាងពេលណាៗទាំងអស់ ព្រោះតែឧស្ម័នភាយចេញពីថ្មច្រើនជាងធម្មតា។

ដោយ ៖ តារា
ប្រភព ៖ zing