ភ្នំពេញ៖ កម្មវិធី "តន្ត្រីអាស៊ីអាគ្នេយ៍" បង្កើតឡើងជិត៣ឆ្នាំ ដែលធ្វើការផ្សាយផ្ទាល់ ចាប់ពីម៉ោង ៥ល្ងាច រហូតដល់ ម៉ោង៨យប់ គេសង្កេតឃើញមាន ពិធីករ និងពីធីការិនី៤រូប តែពិធី ការិនី ដែលល្បីល្បាញ ជាងគេ មានតែ កញ្ញា ឌួង ហ្សូរីដា ជាប្រធានក្រុម ខេមបូឌា ស៊ូភើមូឌែល និង ឌីជេ ហេរ៉ូ ជាអ្នកបរិយាយ តាមវិទ្យុអាស៊ីអាគ្នេយ៍ផងដែរ ។ ប៉ុន្តែថ្មីៗនេះ បែរបាត់វត្តមានឌីជេ ហេរ៉ូ មិនឃើញបង្ហាញមុខ លើឆាកតន្រ្តី ដូចរាល់ដង ធ្វើឲ្យមហាជនកើក្ដីសង្ស័យថា អាចមាន បញ្ហាអ្វីមួយកើតឡើង នៅពីក្រោយកម្មវិធីនេះ ។

កម្មវិធីនេះ ថ្វីត្បិតតែមិនសូវល្បីល្បាញខ្លាំង តែក៏មានអ្នកឧបត្ថម្ភកម្មវិធីច្រើន និងអាចដំណើរ ការ បាន យូរគួរសម ភាពលេចធ្លោនៃកម្មវិធីនេះ គឺការរួមបញ្ចូលគ្នា រវាងការប្រគំតន្ត្រី ទាំងបែប យុវវ័យ និងមនុស្សចាស់ ពិសេសវត្តមានតារាល្បីៗ ពីគ្រប់ផលិតកម្ម ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ថ្មីៗនេះ លោក ហេរ៉ូ បានប្រើប្រាស់ បណ្ដាញសង្គមហ្វេសបុក រួចនិយាយពីអារម្មណ៍សោកសៅ និងបានបង្ហោះ ពាក្យពេចន៍ ទាំងនោះថា "នេះជាស្នាមញញឹម ចុងក្រោយរបស់ខ្ញុំ ដែលខ្ញុំត្រូវ បែកពីកម្មវិធី "តន្ត្រីអាស៊ីអាគ្នេយ៍" តែងតែធ្វើការផ្សាយផ្ទាល់ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង៨យប់ ។ ខ្ញុំបានធ្វើកម្មវិធីនេះ អស់រយៈពេលជាងបីឆ្នាំ ។ អរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះការគាំទ្រ របស់បងប្អូន និងមិត្តនា ពេលកន្លងមក ។ សូមសំណាងល្អ កើតមាន ដល់បងប្អូន គ្រប់ពេលវេលា...!" ។

បន្ទាប់មានការសរសេរ ជាសាធារណៈបែបនេះ នាំឲ្យមិត្តរបស់លោក នៅក្នុងហ្វេសប៊ុក មាន មន្ទិលសង្ស័យ ចំពោះការចាកចេញ របស់លោក ដែលប្រិយមិត្តខ្លះ ក៏បានសួរលោកត្រង់ៗថា "ទៅណា ហេតុអ្វីក៏ឈប់ ? "តែសំណួរទាំងអស់ គឺគ្មានចម្លើយនោះទេ ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ បំផុតគឺកញ្ញា ឌួង ហ្សូរីដា បានបញ្ចេញមតិក្នុងសារនោះថា "មិនអីទេ.. រៀនច្រៀង ទៅ មិត្តភក្តិ ចាំគេហៅឡើងច្រៀង ជាតារាកិត្តិយស វិញ..!" ។

ទោះជាមិនបានដឹងច្បាស់ ពីហេតុផលនៃការជ្រុះបាត់តំណែងបាត់ របស់លោក ហេរ៉ូ តែមហា ជន ជាច្រើន មានការសោកស្ដាយ ចំពោះការបាត់បង់លោក ពីកម្មវិធី ព្រោះលោកជាមនុស្ស ពូកែកំប្លែង និងលេងសើចច្រើន នាំឲ្យកម្មវិធីមានភាពសប្បាយរីករាយ និង ស្នាមញញឹម ។

គេហទំព័រ LookingTODAY នឹងព្យាយាមសុំការបំភ្លឺពីលោក ហេរ៉ូ នៅពេលក្រោយ ដើម្បីឲ្យ មហាជន អសមន្ទិលសង្ស័យ ជុំវិញការដើរចេញនេះ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល