CamNews

ស្រ្តី​ជន​ជាតិ​ចិន​​​ ដែលបានហែកព្រះឆាយាលក្ខណ នៃព្រះមហាវិរក្សត្រ​ ត្រូវបានបញ្ជូន​ទៅ​ស្នង​ការនគរបាល

ស្រ្តី​ជន​ជាតិ​ចិន​​​ ដែល​ជាអ្នក​​គ្រប់​គ្រង​​រោង​ចក្រ​ថបវើល​ ក្នុង​ខណ្ឌ​មានជ័យ ​ត្រូវ​​បាន​​បញ្ជូន​​​​ទៅ​​
ស្នង​​ការ​​នគរ​​បាល​​​រាជធា​នី​ភ្នំពេញ​​ កាលពីព្រឹក​ថ្ងៃច័ន្ទ បន្ទាប់​​ពីកម្មករ​​ចោទ​​ថា​ បាន​​ហែក​​ព្រះ
ឆាយាល័ក្ខណ៍​​​​​​របស់​​ព្រះ​​មហា​​វីរក្សត្រ​​ ព្រះបាទ​នរោត្តម​សីហនុ។

​កាល​ពី​ ថ្ងៃច័ន្ទ​​ កម្មករ​​-កម្មការ​នី​​រោង​ចក្រ​ ថបវើល នៅ​​ក្បាល​​កោះ ​ក្នុង​ខណ្ឌមា​នជ័យ ​ជាង​​​
១០០០នាក់​ រួមទាំង​​​ប្រ​ជាពល​រដ្ឋ​​ប្រ​មាណជា ៥០០នាក់​​ប្រ​មូល​​ផ្តុំគ្នា​នៅរោង​​​ចក្រថបវើល ​បង្ខំ​​
ឲ្យ​អ្នក​​គ្រប់​គ្រង​​​​​រោង​​​ចក្រ​ថបវើល​​ជន​ជាតិ​​ចិន​រូប​នេះ ​​​កោ​រសក់​​កាន់​​ទុក្ខ និ​ង​សុំ​ទោស​ព្រះ​​មហា​វីរ
ក្សត្រ ព្រោះ​អ្នក​​​គ្រប់​គ្រង​​រូបនេះ ​​បាន​​ហែក ​និងជាន់​​ព្រះ​ឆា​យាល័ក្ខណ៍​​របស់​ព្រះមហាវីរក្សត្រ។

​មន្រ្តី​អង្កេត​​ការ​​សហជីព​​សេរី​​កម្មករ​​ លោក យ៉ាន់​ កែវពិសី មាន​​ប្រ​សាសន៍​​ថា ​​រហូត​​មក​​ដល់​​ពេល​​
នេះ ​អ្នក​​គ្រប់​គ្រង​​ជនជាតិ​ចិន​នេះ ​ត្រូវ​បាន​​បញ្ជូន​​ទៅស្នង​​ការ​​នគរ​បាល​​​រាជ​ធានី​​ភ្នំពេញ ​បន្ទាប់​​​
ពី​​បាន​ចរចា​​ជាមួយ​កម្មករ​ និង​អាជ្ញាធរ​​នៅ​​​សាលា​​​ខណ្ឌ​បរាជ័យ។ លោក​ថា ​អាជ្ញាធរ​​បាន​​ឲ្យ​​​ជន
​ជាតិចិន​​រូប​នោះ ​ថ្វាយ​​បង្គំ​​សូម​​​អភ័យ​​​ទោស​​​ ចំ​ពោះ​​ព្រះ​ឆាយាល័ក្ខណ៍​​​របស់​​ព្រះ​អង្គ ​​នៅ​ខាង​មុខ​​
រោងចក្រ ៖ “ប៉ិន​ដល់​ពេល​ចរចា​គ្នា​ហ្នឹង​អត់​ត្រូវ យក​ចេញ​អត់​រួច គេ​ក៏​រាយ​ការណ៍​ទៅ​ខាង​ស្នង​
ការ​ហ្នឹង ហើយ​ខាង​ស្នង​ការ​ហ្នឹង​ក៏​ចុះ​មក​ ហើយ​ក្រោយពី​មាន​​ការ​សុំ​ទោស​នៅ​ពី​មុខ​រោង​ចក្រ​​ហ្នឹង​
អី​ហើយ ខាង​ស្នង​ការ​ហ្នឹងយក​ទៅ​ស្នង​ការ​តែ​ម្តង​”។

ប្រ​ធាន​​ក្រុម​​ កម្មករ​ អ្នក​ស្រី​ សំ អ៊ិនស្រីយន់ មាន​​ប្រ​សាសន៍​​ថា ​រហូត​​មក​​ដល់​​ពេល​នេះ​ ​​កម្មករ​​
ទាំង​​​អស់​​បាន​​រំ​សាយ​ និង​​ត្រឡប់​ទៅ​ផ្ទះ​វិញ តែអ្នក​ស្រី​​បន្ត​ថា​ កម្មករ​នៅ​តែ​​អះអាង​ថា ​ថ្ងៃ​​ស្អែក
​​នេះ ពួកគេ​នឹង​​មិន​​ធ្វើ​ការ​​នោះ​​ទេ គឺ​នៅ​​រង់​ចាំ​​ស្តាប់​​ដំណោះ​​​ស្រាយ​​ពី​ការ​ដាក់​​ទណ្ឌ​កម្ម​លើ​អ្នក​​
គ្រប់​គ្រង​​ជន​ជាតិ​​ចិន​​រូប​នោះ ជា​​មុន​សិន​។

​អធិកា​រ​នគរបាល​​ខណ្ឌ​មាន​ជ័យ​ លោក ហ៊ី ណាវិន បដិសេធ​​អធិប្បាយ​​ ដោយ​​លោក​គ្រាន់​តែ​
អះអាង​ថា ជន​ជាតិ​​ចិន​​រូប​នោះ​ ត្រូវបាន​​បញ្ជូន​​ទៅ​ស្នង​​ការ​​នគរ​បាល​​រាជ​ធា​នី​​ភ្នំ​ពេញ​​រួច​ហើយ​​
៖ “អូ​ហ្នឹង​ហើយ រឿង​ហ្នឹង​យក​ទៅ​ក្រុង​​ នេះ​គ្រាន់​តែ​កើត​ឡើង​នៅ​ហ្នឹង ឥឡូវ​បញ្ជូន​ទៅ​ស្នង​ការ”។

ដោយ ៖ ចិន្ដា