ភ្នំពេញ៖ អតីតកញ្ញាឯក ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រឡងកម្មវិធី Miss Nikon កញ្ញា ឡុង ថាវរី ថ្មីៗនេះ លេចឮព័ត៌មានរសើប និយាយខ្សឹបខ្សៀវ ពីក្នុងមជ្ឈដ្ឋានអ្នកសិល្បៈថា តារាស្រី មានសម្រស់ស្រស់ក្មេង កំពុងមានបុរសកន្លង់ ចោមរោមល្បងស្នេហ៍ ជាបិសេសបុរសៗសម្បូរទ្រព្យក្នុងស្រុក ត្រូវបានទម្លាយថា នាងកំពុងតែមានចំណងស្នេហ៍រិតរួត ជាមួយនឹងតារាចម្រៀងបែបយុវវ័យប្រចាំក្នុងផលិតកម្ម សាន់ដេ លោក អ៊ីណូ រហូតដល់ថ្នាក់ពួកគេទាំងពីរយល់ចិត្តយល់ថ្លើមគ្នា ត្រៀមរៀបចំខួបកំណើតរួមគ្នា ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌនេះទៀតផង ។

បើតាមប្រភពធ្លាយចេញពីចង្កោមអ្នកសិល្បៈ បានបង្ហើបឲ្យដឹងថា បុរសរូបសង្ហាវ័យក្មេង និងជាតារាចម្រៀង ចូលចិត្តលេងស្ទីលយុវវ័យ បានកើតក្ដីស្រលាញ់កញ្ញា ឡុង ថាវរី ក្នុងរយៈពេលប្រមាណជា២-៣ខែចុងក្រោយនេះ តែប៉ុណ្ណោះ ប៉ុន្តែពួកគេទាំងពីរ ហាក់មានការយល់ ចិត្តគ្នាខ្ពស់ ខណៈដែលការកសាងអនុស្សាវរីយ៍ ជាមួយគ្នា ជាហេតុផលតែមួយគត់ ធ្វើឲ្យពួកគេ កាត់តែវេញត្របាញ់ចូលគ្នា។

ប្រភពដដែល បានបន្ថែមថា បច្ចុប្បន្ននេះ តារាចម្រៀង អ៊ីណូ ហាក់កំពុងតែយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងតារាសម្ដែង ឡុវ ថាវរី រហូតដល់ផ្ដល់តំណែង ជាតួឯកថតបទចម្រៀងរបស់ខ្លួន ទៀតផង ។ ជាពិសេសជាងនេះ បើទោះបីជាថ្ងៃខែឆ្នាំកំណើត មិនត្រូវគ្នាក៏ដោយ ក៏លោក អ៊ីណូ បានចាត់ចែងយ៉ាងណា ដើម្បីបានធ្វើខួបកំណើតរួមគ្នា ដើម្បីរិតចំណងស្នេហ៍ ក្មេងវ័យមួយនេះ កាន់តែរឹងមាំ និងបញ្ជាក់ពីចិត្តស្មោះ ប្រកាសឲ្យមិត្តភក្តិរូមអាជីព ក៏ដូចជាមហាជនដឹង ក្នុងថ្ងៃដ៏វិសេសនោះ ។

ជុំវិញរឿងរ៉ាវស្នេហ៍ របស់តារាសម្ដែង និងតារាចម្រៀងទាំងពីរដួងនេះ គេហទំព័រ LookingTODAY មិនទាន់អាចស្វែងរកការបកស្រាយពីកញ្ញា ឡុង ថាវរី ក៏ដូចជា លោក អ៊ីណូ បាននៅឡើយទេ កាលពីពេលថ្មីៗនេះ ។

សូមបញ្ជាក់ថា ស្ថិតនៅក្នុងវ័យ១៨ឆ្នាំកញ្ញាឡុង ថាវរី ជាអតីតកញ្ញាឯកចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រឡង កម្មវិធី Miss Nikon ។ ដោយសារតែនាងមានសម្រស់ ផូរផង់ ហើយថែមទាំងនៅវ័យក្មេងទៀតនោះ ទើបធ្វើឲ្យ កញ្ញាឡុង ថាវរី កំពុងស្ថិតនៅក្នុងគោលដៅ ដ៏ក្តៅគគុកមួយ របស់ក្រុមម៉ែយ៉ែម ទាក់ទងបុរសៗមានបុណ្យស័ក្តិ មានទ្រព្យសម្បត្តិ ទើបជាហេតុធ្វើឲ្យលោក អ៊ីណូ ត្រូវតែខិតខំការពារ ពន្លកស្នេហ៍មួយនេះឲ្យ គង់វង្ស ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល