ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia ប៉ុន្មានម៉ោងមុននេះបន្តិច បានចេញ ផ្សាយសម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា របាយការណ៍ ចុងក្រោយ ពីអង្គការសុខភាពពិភព លោក World Health Organisation (WHO)បញ្ជាក់អោយដឹងថាមកទល់នឹងបច្ចុប្បន្នភាពជនរងគ្រោះ ១,០១៣ នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយជម្ងឺ Ebola ខណៈ ១,៨៤៨ នាក់ផ្សេងទៀត ស្ថិត នៅក្រោមការសង្ស័យនៅឡើយ ។

គួររំឭកថា របាយការណ៍ចុងក្រោយបង្អស់ ចេញផ្សាយ ដោយ WHO កាលពីយប់ថ្ងៃច័ន្ទម្សិលមិញនេះ ក្នុងចំណោមជនរងគ្រោះ ដែលបានចាត់ចូលថា បានស្លាប់បាត់បង់ជីវិត ទាំងអស់ មានការរាប់បញ្ជូល ជនរងគ្រោះចុងក្រោយបង្អស់ទាំង ៥២ នាក់ ដែល បានស្លាប់នៅក្នុងប្រទេស Guinea, Liberia និង Sierra Leone ចន្លោះ ថ្ងៃទី ៧ ដល់ថ្ងៃទី ៩ សីហា ។ ក្នុងអំឡុងពេលនេះប្រទេស Guinea រាយការណ៍ ថាពលរដ្ឋរបស់ខ្លួន ៦ នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិត ខណៈ ១១ នាក់ កំពុងតែឆ្លងមេរោគ មួយនេះ ពី Liberia មានអ្នកស្លាប់បន្ថែម ២៩ នាក់ ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia