ថ្នាំពិសោធន៏ ZMapp បានបង្ហាញលទ្ធផលជោគជ័យ ១០០% ចំពោះការធ្វើតេស្តលើ សត្វស្វា ទោះបីជាស្ថិតក្នុងដំណាក់កាលបន្ទាប់ នៃការឆ្លងមេរោគក៏ដោយ។ អ្នកស្រាវជ្រាវ ដែលបាន ផ្សាយទិន្នន័យរបស់ពួកគេ បាននិយាយថា៖ វាចាំបាច់ណាស់ក្នុងការ បោះជំហ៊ានទៅមុខទៀត។
<object width="500" height="400" data="http://www.youtube.com/v/xq7AacYoS9Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/xq7AacYoS9Y&rel=1" /></object>

ZMapp ត្រូវបានចាត់ថាជា “សេរ៉ូមអាថ៌កំបាំង” ដោយសារតែវាស្ថិតក្នុងដំណាក់កាល ពិសោធន៏ រហូតមកដល់ឥលូវ មិនទាន់មានទិន្ន័យណាអាចបញ្ជាក់ពីប្រសិទ្ធិភាពវាបានទេ។

អ្នកស្រាវជ្រាវ បាននឹងកំពុងពិសោធន៏មើល ការបញ្ចូលគ្នា នៃសារធាតុប្រឆាំងនឹង មេរោគផ្សេងៗគ្នា ដែលអាចជាវិធីព្យាបាលជំងឺនេះ។ ការផ្សំចូលគ្នាកាលពីមុន បាន បង្ហាញប្រសិទ្ធិភាពខ្លះដែរ ក្នុងការធ្វើតេស្តសត្វ។ ZMapp គឺជាថ្នាំចុងក្រោយ ដែលមាន សារធាតុប្រឆាំងនឹងមេរោគ ដល់ទៅបី។ ការសាកល្បងទៅលើសត្វស្វា ១៨ក្បាល ដែលបានឆ្លង មេរោគ Ebola បានបង្ហាញលទ្ធផលជោគជ័យ ១០០%។ ការសាកល្បងនេះ រួមមាន សត្វ ដែលត្រូវបានឲថ្នាំ ៥ថ្ងៃបន្ទាប់ពីឆ្លងមេរោគ។ សំរាប់ សត្វស្វា នេះប្រហែលជាដំណាក់កាលចុងក្រោយនៃការឆ្លង។

អ្នកវិទ្យាសាស្ត្រ និយាយថា៖ វាចាំបាច់ណាស់ ក្នុងការឲថ្នាំ មុនពេលចេញរោគសញ្ញា។ ម្នាក់ក្នុង ចំណោមអ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត Gary Kobinger មកពីទីភ្នាក់ងារសុខាភិបាល សាធារណៈ ប្រទេសកាណាដា បាននិយាយថា៖ កំរិតនៃការជាសះស្បើយ គឺហួសពីការ រំពឹងទុករបស់គាត់។ គាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលការផ្សំបញ្ចូលគ្នាដ៏ល្អនេះ អាចជួយសង្គ្រោះសត្វ ដែលឆ្លងមេរោគ៥ថ្ងៃទាំងនោះបាន។ វាគឺជាដំណឹងដ៏អស្ចារ្យ។ អ្វីដែលប្លែកពីធម្មតានោះ គឺថា យើងអាចជួយសង្គ្រោះសត្វ ដែលមានជំងឺធ្ងន់ធ្ងរបាន។

វេជ្ជបណ្ឌិតលីបេរីយ៉ាមួយរូប ដែលបានផឹកថ្នាំនេះនៅក្នុងប្រទេសរបស់ខ្លួន ហើយនិង បព្វជិត ជនជាតិអេស៉្បាញម្នាក់ ពួកគេទាំងពីរនាក់បានស្លាប់ ថ្វីបើព្យាបាលដោយ ZMapp ក៏ដោយ។ ចំនែកឯ William Pooley ជនជាតិអង់គ្លេសដំបូង ដែលឆ្លងមេរោគនេះ ក៏ ដូចជា វេជ្ជបណ្ឌិតសហរដ្ឋអាមេរិក ២រូបទៀត ត្រូវបានព្យាបាលដោយថ្នាំពិសោធន៏ ZMapp បានជាសះស្បើយ។

សំរាប់មនុស្ស ដំណាក់កាលនៃការឆ្លង គឺយឺតជាង សត្វស្វា ដូច្នេះវាអាចសន្និដ្ឋានបានថា ZMapp អាចមានប្រសិទិ្ធភាពទោះបីជាដល់ថ្ងៃទី ៩ រឺទី ១១ បន្ទាប់ពីឆ្លង។

ប៉ុន្តែ វេជ្ជបណ្ឌិត Kobinger បាននិយាយថា៖ យើងដឹងហើយថា វាចំនុចអាចបកក្រោយវិញបានទេ នៅពេលដែលសរីរាង្គជាច្រើនត្រូវបានបំផ្លាញ ដូចនេះ វាគួរតែមានការកំណត់ត្រឹមត្រូវ។

ក្រុមអ្នកស្រាវជ្រាវ ចង់ចាប់ផ្តើមធ្វើការពិសោធន៏ទៅលើមនុស្ស ដើម្បីប៉ាន់ស្មានឲច្បាស់ប្រាកដ ពីប្រសិទ្ធិភាពនៃថ្នាំនេះ។

ប្រែសំរួលដោយ៖ មុនី
ប្រភព៖ bbc